郑磊
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រព័ន្ធសារព័ត៌មានបរទេសឃោសនាបំប៉ោងថាប្រទេសចិនប្រឈមនឹងវិបត្តិចំនួនប្រជាជន ក្រសួងការបរទេសចិនឆ្លើយតបថា ពាក្យសម្តីរបស់លោកខាងលិចនឹងត្រូវទាត់ចោលដោយការពិតជាក់ស្តែង

2021-05-13 14:15:05 cri

      ទាក់​ទិន​នឹង​ការ​ផ្សាយ​ដំណឹង​របស់​ប្រព័ន្ធ​សារ​ព័ត៌មាន​បរទេស​ដែល​ឃោសនា​បំប៉ោង​ថាប្រទេស​ចិន​កំពុង​ប្រឈម​នឹង​វិបត្តិ​ចំនួន​ប្រជាជន លោក​ស្រីHuaChunyingអ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ចិន​បាន​ថ្លែង​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​ជា​ប្រចាំ​កាល​ពី​ថ្ងៃ​ទី​១២​ខែ​ឧសភា​ថា ក្នុង​ដំណាក់​កាល​គន្លឹះ​នីមួយ​ៗនៃ​ការ​អភិវឌ្ឍ​របស់​ប្រទេស​ចិន លោក​ខាង​លិច​សុទ្ធ​តែ​នឹង​ធ្វើ​ការ​វាយ​តម្លៃ​និង​ប៉ាន់​ស្មាន​ចំពោះ​ប្រទេស​ចិន ដោយ​លេច​ឮពាក្យ​សម្តី​គ្រប់​បែប​យ៉ាង។ ប៉ុន្តែ ទន្ទឹម​នឹង​ការ​អភិវឌ្ឍ​ជា​បន្ត​បន្ទាប់​របស់​ប្រទេស​ចិន ពាក្យ​សម្តី​ទាំង​នេះ​សុទ្ធ​តែ​ត្រូវ​ទាត់​ចោល​ទាំង​ស្រុង​ដោយ​ការ​ពិត​ជាក់​ស្តែង​ ។

      លោក​ស្រីHuaChunyingបាន​ថ្លែង​ថា យោង​ទៅ​តាម​ការ​ប្រកាស​ប្រកប​ដោយ កិត្យា​នុ​ភាពរបស់​រដ្ឋបាល​ជាតិស្ថិតិ​ចិន​កាល​ពី​ថ្ងៃ​ទី​១១ខែ​ឧសភាឱ្យ​ដឹង​ថា បច្ចុប្បន្ន​ប្រទេស​ចិន​មាន​ចំនួន​ប្រជាជន​សរុប​លើស​ពី​១ពាន់​៤​រយ​លាន​នាក់ បាន​រក្សា​និន្នាការ​កើន​ឡើង​ដោយ​ល្បឿន​ទាប។ ប្រទេស​ចិន​បាន​លើក​ឡើង​យ៉ាង​ច្បាស់​ក្នុង​ផែន​ការ​អភិវឌ្ឍន៍​ជាតិ​៥​ឆ្នាំ​ទី​១៤​ថា ត្រូវ​ជំរុញ​ការ​សម្រេច​បាន​នូវ​ការ​បង្ក​កំណើត​ក្នុង​កម្រិត​សមរម្យ កាត់​បន្ថយ​ដើម​ទុន​បង្ក​កំណើត​ ការ​ចិញ្ចឹម​បីបាច់​និង​អប់រំ​ក្នុង​គ្រួសារ ក៏​ដូច​ជា​បញ្ចេញ​សក្តានុពល​នៃ​គោល​នយោបាយ​បង្ក​កំណើត​ផង​ដែរ ៕

អ្នកបកប្រែ:郑磊
ប្លុកពិសេស