刘妍
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកស៊ីជីនភីងប្រធានរដ្ឋចិនអញ្ជើញចុះត្រួតពិនិត្យការងារនៅក្រុងNanyangខេត្តHenanប្រទេសចិន

2021-05-12 22:52:37

    ថ្ងៃទី​១២ ខែឧសភា លោក​ស៊ីជីនភីង​ប្រធានរដ្ឋ​ចិន​បាន​អញ្ជើញចុះត្រួតពិនិត្យ​ការងារ​នៅ​ក្រុងNanyangខេត្តHenan​ប្រទេស​ចិន​។ រសៀល​ថ្ងៃដដែល មុនដំបូង ​​លោក​បាន​អញ្ជើញ​ទៅ​ទស្សនាសាលដូនតារបស់​គូ្រពេទ្យពិសិដ្ឋ ​Zhang Zhongjing​ ដែល​ជា​គ្រូពេទ្យ​ដ៏​អស្ចារ្យ​មួយរូបក្នុងសម័យបុរាណចិន​ ​ដើម្បី​ស្វែងយល់​ពី​ជីវប្រវត្តិ​របស់​ ​Zhang Zhongjing​ និងការ​រួម​ចំណែក​របស់​លោក​ចំពោះ​ការ​អភិវឌ្ឍ​នៃថ្នាំ​​ចិនសែ​។​ បន្ទាប់​មក លោក​ស៊ីជីនភីង​បាន​ទៅ​កាន់​សង្កាត់ពិព័រណ៍​ផ្កាកុលាប​ក្រុង ​Nanyang ​និង​ក្រុមហ៊ុនផលិតផលស្មៅAi​Yaoyibao ក្រុងNanyang ​ដើម្បី​ចុះត្រួតពិនិត្យ​ពីស្ថានការណ៍​ក្នុង​តំបន់​ដែល​ពឹងផ្អែកលើ​ឧត្តមភាព​ផ្នែក​ផ្កាកុលាប​និង​ស្មៅ Ai អភិវឌ្ឍ​ឧស្សាហកម្ម​មាន​លក្ខណៈពិសេស ដើម្បី​ជំរុញឱកាសការងាររបស់​​មហាជន៕

អ្នកបកប្រែ:刘妍
ប្លុកពិសេស