郑磊
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

តំបន់ជាច្រើនរបស់ប្រទេសជប៉ុនដូចជាក្រុងតូក្យូជាដើមនឹងចេញសេចក្តីប្រកាសអំពីគ្រាអាសន្នជាលើកទី៣

2021-04-23 15:15:21 cri

តាមការ​ផ្សាយ​ដំណឹង​នៃ​ប្រព័ន្ធ​សារ​ព័ត៌មាន​ជប៉ុន​បាន​ឱ្យ​ដឹង​ថា ដោយ​មកពី​ការ​រីក​រាលដាល​នៃ​ជំងឺឆ្លង​មាន​ភាពកាន់​តែ​ធ្ងន់ធ្ងរ​និង​បាន​លេច​ចេញវីរុស​បម្លែង​ថ្មី បាន​ជា​រដ្ឋាភិ​បាល​ជប៉ុន​គ្រោង​នឹង​ចេញ​សេចក្តី​ប្រកាស​អំពី​គ្រា​អាសន្ន​ជា​លើក​ទី​៣​នៅ​ក្រុង​តូក្យូ​ជា​ដើម ប្រការ​នេះ​ប្រហែល​នឹង​ប៉ះ​ពាល់​ដល់ការ​ងារ​ត្រៀម​រៀបចំ​ការ​ប្រកួត​កីឡា​អូឡាំពិក​ក្នុង​ដំណាក់​កាល​ចុង​ក្រោយ។

      ប្រព័ន្ធ​សារ​ព័ត៌មាន​ជប៉ុន​បាន​ផ្សាយ​ដំណឹង​ថា លោកYoshihide Sugaនាយក​រដ្ឋមន្រ្តី​ជប៉ុន​នឹង​ធ្វើ​សេចក្តី​សម្រេចចិត្ត​នៅ​ថ្ងៃ​ទី​២៣​ខែ​មេសា ដើម្បី​ចេញ​សេចក្តី​ប្រកាស​អំពី​គ្រា​អាសន្ន​នៅ​ក្រុង​តូក្យូ ខេត្ត​ក្យូដូ ក្រុង​អូសាកា​និង​ខេត្តហ៊ីហ្គូហ្គោ។ តាម​ការ​ប៉ាន់​ប្រមាណ គ្រា​អាសន្ន​នឹងចាប់​ផ្តើម​អនុវត្តពី​ថ្ងៃ​ទី​២៥​ខែ​មេសា​រហូត​ដល់​ថ្ងៃ​ទី​១១​ខែ​ឧសភា។

      បច្ចុប្បន្ន ការ​ប្រកួត​កីឡាអូឡាំពិក​ក្រុង​តូក្យូ​បាន​សម្រេច​មិន​ទទួល​ឱ្យ​ទស្សនិក​ជន​បរទេស​ចូល​ទស្សនា​ទេ រដ្ឋាភិបាល​ជប៉ុន​និង​គណៈកម្មាធិការ​ត្រៀម​រៀប​ចំ​ការ​ប្រកួត​កីឡា​អូឡាំ​ពិក​នឹង​ធ្វើ​ការ​ពិភាក្សា​៥ភាគី ដើម្បី​ពិគ្រោះ​ពិភាក្សា​ពី​ចំនួន​អតិបរមានៃ​ទស្សនិក​ជន ប៉ុន្តែ ការ​ធ្វើ​សេចក្តី​សម្រេច​ចិត្ត​ចុង​ក្រោយ​ប្រហែល​នឹង​ពន្យារ​ដល់​ខែ​មិថុនា ៕

អ្នកបកប្រែ:郑磊
ប្លុកពិសេស