孙玲玲
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកវ៉ាងយី សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្ត្រីការបរទេសចិនថ្លែងថា ភាគីចិនរំពឹងទុកថា កិច្ចប្រជុំពិសេសនៃមេដឹកនាំអាស៊ានអាចសម្រេច “ភាពអំណោយផល”ចំនួនបី

2021-04-23 15:12:36 cri

    កាលពី​ថ្ងៃទី២២​ខែមេសា ​លោក វ៉ាងយី​ សមាជិក​ក្រុមប្រឹក្សា​កិច្ចការរដ្ឋនិង​ជារដ្ឋមន្ត្រី​ការបរទេស​ចិនបាន​ជួបសន្ទនា​តាមទូរស័ព្ទ​ដោយឡែកពីគ្នា​ជាមួយ​លោក​ Don ​Pramudwinai​ ឧបនាយករដ្ឋមន្ត្រី​និងជា​រដ្ឋមន្ត្រី​ការបរទេសថៃ​និងលោក ​Erywan ​រដ្ឋមន្ត្រី​ការបរទេស​ប្រ៊ុយណេ​ដែលជា​ប្រធានផ្លាស់វេន​អាស៊ាន​ ដើម្បី​ផ្លាស់ប្តូរ​មតិយោបល់​អំពីស្ថានការណ៍​មីយ៉ាន់ម៉ា​បច្ចុប្បន្ន ។

    លោក ​វ៉ាងយី ​បានថ្លែងថា ​កិច្ចប្រជុំពិសេស​នៃមេដឹកនាំ​អាស៊ានដែល​ជិតនឹងបើកធ្វើគឺ​ទាន់ពេលវេលា​និងមាន​សារសំខាន់​ណាស់​ ។ ភាគីចិន​រំពឹងទុកថា​ កិច្ចប្រជុំនេះ​អាចដើរតួនាទី​ជាលក្ខណៈ​ស្ថាបនា​ដើម្បី​បន្ធូរបន្ថយ​ស្ថានការណ៍​មីយ៉ាន់ម៉ា​ ព្រមទាំង​បញ្ចេញ​សញ្ញា​វិជ្ជមាន​ចំពោះ​ខាងក្រៅ ​ដើម្បីសម្រេច ​“ភាពអំណោយផល”​ចំនួនបី ៖​

    ទីមួយ ​មានអំណោយផល​ដល់ការជំរុញ​ការផ្សះផ្សា​នយោបាយ​ក្នុងប្រទេស​មីយ៉ាន់ម៉ា ​។ ទីពីរ ​មានអំណោយផល​ដល់ការបង្ហាញពី​តួនាទីប្រកប​ដោយលក្ខណៈ​ស្ថាបនារបស់​អាស៊ាន ​។ ទីបី ​មានអំណោយផល​ដល់​ការចៀសវាង​កុំឱ្យមាន​ការជ្រៀតជ្រែក​មិនត្រឹមត្រូវពី​តំបន់ខាងក្រៅ ។

    លោក​ វ៉ាងយី ​បានថ្លែង​ទៀតថា ​ភាគីចិននឹង​រក្សាទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ជាមួយ​អាស៊ាន ​ព្រមទាំង​បន្តធ្វើការងារ​រវាងភាគីនានា​តាមវិធីសាស្ត្រ​របស់ខ្លួន​ផងដែរ ។

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស