孙玲玲
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖ “ស្នាមប្រឡាក់ក្នុងព្រលឹង”របស់អាមេរិកគឺពិបាកលុបចោលបាន

2021-04-23 11:12:06 cri

#CCFR Comment#បទវិភាគ៖ “ស្នាមប្រឡាក់ក្នុងព្រលឹង”របស់អាមេរិកគឺពិបាកលុបចោលបាន_fororder_微信图片_20210423093837

#CCFR Comment#បទវិភាគ៖ “ស្នាមប្រឡាក់ក្នុងព្រលឹង”របស់អាមេរិកគឺពិបាកលុបចោលបាន_fororder_微信图片_20210423093842

    ឆ្លង​តាមរយៈ​ការ​ជនុំ​ជម្រះ​អស់រយៈពេល​ជិត​បី​សបា្តហ៍​ នៅថ្ងៃទី២០​ខែមេសា​តាមម៉ោង​ក្នុងតំបន់​ តុលាការ​ស្រុក ​Hennepin រដ្ឋ ​Minnesota ​របស់​សហរដ្ឋអាមេរិក​បាន​ប្រកាស​សាលក្រម​អំពី​សំណុំរឿងស្តីពី​​​ប៉ូលីសស្បែក​ស​​ឈ្មោះ ​Derek ​Chauvin ​យកជង្គង់សង្កត់ករបស់​លោក ​George ​Floyd ​ពលរដ្ឋអាមេរិក​ដើមកំណើត​អាហ្វ្រិក​រហូតដល់​ដាច់ខ្យល់​ស្លាប់ថា ​លោក ​Derek ​Chauvin​ ជាប់​ទោសពីបទ​ចោទប្រកាន់​​ទាំង​បី​ដូចជាបទមនុស្ស​ឃាតនិង​មនុស្សឃាតដោយ​អចេតនា​ជាដើម ។

    បន្ទាប់មក​ លោក ​Joe Biden ​ប្រធានាធិបតី​អាមេរិកបាន​ថ្លែងសុន្ទរកថាថា ​ការកាត់ក្តីនេះ​ជា ​“ការវិវឌ្ឍ​រីកចម្រើន​ធំមួយ​”​បើនិយាយ​ចំពោះ​ការវាយបង្ក្រាប​ជាប្រព័ន្ធនូវ​ពូជសាសន៍​និយម​របស់សហរដ្ឋអាមេរិក ​។ ​លោក ​Bernie​ Sanders ​អ្នកនយោបាយ​អាមេរិក​បង្ហាញថា ​មានតែ​ដើមហេតុនៃ​ទង្វើបំពាន​សិទ្ធិមនុស្ស​ដូចជាការរើសអើង​ពូជសាសន៍​ជាប្រព័ន្ធ​ចំពោះ​មនុស្សមិនមែន​ស្បែកស​និងអំពើ​ហិង្សារបស់​ប៉ូលិសជាដើម​ត្រូវលុបចោល​ទាំងស្រុង ​នោះ ​ទើបអាច​មាន​សច្ចយុត្តិធម៌​ដ៏ពិតប្រាកដ ។

    បើ​និយាយ​ចំពោះ​មូលហេតុ​ជាក់ស្តែង​អាចឃើញថា​ ប្រការនេះ​គឺមាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ជាមួយ​​ការបណ្តែត​បណ្តោយ​ញុះញង់​ក្នុង​រយៈពេល​យូរនៃប្រព័ន្ធ​ច្បាប់​របស់​សហរដ្ឋអាមេរិក​ ។ នៅ​សហរដ្ឋអាមេរិក ​ប៉ូលិសត្រូវ​ចោទប្រកាន់​ដោយសារ​​មាន​បទមនុស្សឃាត​​គឺមិន​សូវច្រើនទេ ​ហើយត្រូវកាត់​ក្តីថា ​មាន​ទោសនៅ​ទី​បំផុត​ក៏កាន់តែ​កម្រមាន​ណាស់​ ។ ​តាមស្ថិតិ​ឱ្យដឹងថា​ ក្នុង​សំណុំរឿងអំពី​ប៉ូលិសបាញ់​សម្លាប់​មនុស្ស​រាប់ពាន់​លើក​ចាប់​តាំងពីឆ្នាំ​២០០៥មក ​មានប៉ូលិស​មិនដល់១៤០​នាក់ត្រូវចោទ​ប្រកាន់​ពីបទមនុស្សឃាត​ឬបទមនុស្សឃាត​ដោយអចេតនា ​ក្នុងនោះ​ មាន​​ប៉ូលិស​តែ៧នាក់​ត្រូវកាត់ក្តីថា ​មានទោស​​ ។ ​ការពិតជាក់ស្តែង​ដ៏ឃោរឃៅនេះ​នាំឱ្យជនជាតិ​ភាគតិចរស់នៅ​ក្នុងភាព​ភ័យខ្លាច​ ហើយក៏នាំឱ្យ​បាតុភូត​ដែល​តម្កល់ទុក​មនុស្ស​ស្បែកស​ជាចម្បង​ធ្វើទាំងផ្គើនទាំង​បំពាន​និង​កាន់តែ​មាន​ភាពធ្ងន់ធ្ងរ​ក្នុងប្រព័ន្ធច្បាប់​ផងដែរ ។

    បើមើលពី​ប្រវត្តិសាស្ត្រ​ ក្នុងនាមជា​ចំណែកមួយ​នៃ​ប្រព័ន្ធ​របបនិង​រចនាសម្ព័ន្ធ​សហរដ្ឋអាមេរិក ​ការតម្កល់ទុក​មនុស្សស្បែកស​ជាចម្បង​ត្រូវចាត់ទុកថា​ជាដើមហេតុ​នៃការរើសអើង​ពូជសាសន៍​របស់​អាមេរិក ​។​ លោកស្រី ​Mary Brown ​បញ្ញវន្ត​អាមេរិក​បានសរសេរ​ក្នុងសៀវភៅ​របស់ខ្លួន​ 《Emergency ​Strategy》 ថា ​យើង​កំពុង​ស្ថិតក្នុង​សង្គ្រាម​ស្រមើល​ស្រមៃមួយលើក​ ​​ការស្លាប់​របស់​មនុស្ស​ស្បែកខ្មៅ​ជាច្រើន​គឺ​ដោយមកពី​ក្នុងការស្រមើល​ស្រមៃ​របស់មនុស្ស​ស្បែកស ​មនុស្សស្បែកខ្មៅ​គឺមាន​គ្រោះថ្នាក់​ណាស់ ។ ​គំនិតលំអៀង​ដែលដក់​ក្នុងផ្នត់គំនិត​​បែបនេះ ​ជាមូលហេតុ​សំខាន់​ដែល​បណ្តាលឱ្យ​ពូជសាសន៍និយម​​មានវត្តមាន​ដោយ​គ្រប់ជ្រុងជ្រោយ​ ជាប្រព័ន្ធ​និងជាបន្តបន្ទាប់​នៅសហរដ្ឋអាមេរិក ។

#CCFR Comment#បទវិភាគ៖ “ស្នាមប្រឡាក់ក្នុងព្រលឹង”របស់អាមេរិកគឺពិបាកលុបចោលបាន_fororder_微信图片_20210423093846

#CCFR Comment#បទវិភាគ៖ “ស្នាមប្រឡាក់ក្នុងព្រលឹង”របស់អាមេរិកគឺពិបាកលុបចោលបាន_fororder_微信图片_20210423093850

    លោក ​Joe Biden ​ប្រធានាធិបតី​អាមេរិក​ធ្លាប់បាន​មាន​ប្រសាសន៍ថា ​“ពូជសាសន៍និយម​លក្ខណៈជាប្រព័ន្ធគឺ​ជា​ស្នាមប្រឡាក់​លើព្រលឹង​របស់​សហរដ្ឋអាមេរិក”​ ។ ការកាត់ក្តី​មួយលើក​ច្បាស់ជា​មិនអាច​បោសសំអាត​បាន​នោះទេ​ ។ សច្ចយុត្តិធម៌​ដែល​ជនជាតិ​ភាគតិចអាមេរិក​រំពឹងទុកនោះ​គឺមិនទាន់​មកដល់សោះ ៕

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស