郭翔青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ្នក​ជំនាញ​នៃ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​៖ ប្រទេស​ចិន​ទទួលបានការ​​វិវឌ្ឍរីក​ចម្រើន​ជាបន្ត​បន្ទាប់​លើ​វិស័យ​អាកាសធាតុ​ ដែល​បាន​រួម​ចំណែក​យ៉ាង​សកម្ម​ក្នុ​ងការ​ផ្លាស់​ប្តូរ​រូបមន្ត​អភិវឌ្ឍន៍​ថាមពល​

2021-04-23 15:29:42 cri

      ថ្ងៃទី​២២ ខែ​មេសា ពេល​ផ្តល់​បទសម្ភាសន៍​ជា​មួយ​អ្នក​សារព័ត៌មាន​ លោក Roberto Bocca សមាជិក​គណៈកម្មាធិការ​ប្រតិបតិ្ត​នៃ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​​បាន​ថ្លែង​ថា ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ប្រទេស​ចិន​ទទួលបានការ​​វិវឌ្ឍរីក​ចម្រើន​ជាបន្ត​បន្ទាប់​លើ​វិស័យ​អាកាសធាតុ​ ដែល​បាន​រួម​ចំណែក​យ៉ាង​សកម្ម​ក្នុ​ងការ​ផ្លាស់​ប្តូរ​រូបមន្ត​អភិវឌ្ឍន៍​ថាមពល​នៅលើ​ពិភពលោក ។

      លោក Roberto Bocca សម្គាល់​ឃើញ​ថា ការ​ទប់ទល់នឹង​បម្រែ​បម្រួល​អាកាស​ធាតុ​​ មិនត្រឹម​តែ​ត្រូវ​ធ្វើ​ការ​សាកល្បង​បច្ចេកទេស​ថ្មីនោះទេ តែ​ត្រូវ​នាំចូល​​យន្តការ​ថ្មីផង​ដែរ ទីផ្សារ​កាបូន​ក៏​ជា​យន្តការ​មួយ​ ។ លោក​បាន​​វិភាគ​ថា ហេតុ​អ្វី​បាន​ជានិយាយ​ថា ​ទីផ្សារ​កាបូន​ទូទាំង​ប្រទេស​ចិន​លក់​ដូរ​តាម​អនឡាញ​ គឺមាន​សារសំខាន់ជា​​គន្លឹះ គឺ​ដោយ​មក​ពីក្នុង​នាម​ជា​ប្រទេស​ប្រើ​ប្រាស់​ថាមពល​ធំ​ជាង​គេ​និងជា​​ប្រទេស​បញ្ចេញ​ការ​បូន​សំខាន់​នៅលើ​ពិភពលោក ការ​ដែលប្រទេស​​ចិនបង្កើត​ទីផ្សារ​ការ​បូន​  និយាយ​ចំពោះ​ប្រទេស​ចិន​មិន​គ្រាន់​តែ​ជា​ជំហាន​ឆ្ពោះ​ទៅមុខ​ដ៏​ធំសំខាន់​មួយប៉ុណ្ណោះទេ បើនិយាយ​ចំពោះ​តំបន់​ជិត​ខាង​នៃ​ប្រទេស​ចិន​ ក៏​ដូច​ជា​អង្គភាព​សេដ្ឋកិច្ច​កំពុង​អភិវឌ្ឍន៍​ដែល​បាន​ធ្វើ​កិច្ច​សហប្រតិបតិ្តការ​ជា​មួយ​ប្រទេស​ចិន​ ក៏​ជា​ជំហាន​ដ៏​ធំមួយ​ផង​ដែរ ។

      លោក Roberto Bocca បាន​ថ្លែង​ទៀត​ថា រំពឹង​ទុក​ថានៅពេល​អនាគត ប្រទេស​នានា​នៅលើ​ពិភពលោក​អាច​រៀប​ចំ​ធ្វើ​កិច្ច​ប្រជុំ​កំពូលនិង​កិច្ច​សន្ទនា​​លើ​វិស័យ​អាកាសធាតុ​ឱ្យ​បាន​កាន់​តែច្រើន​ ព្រម​និង​​ដាក់​ចេញផែនការ​ប្រតិបតិ្ត​កាន់​តែ​ច្រើន​ ៕

អ្នកបកប្រែ:郭翔青
ប្លុកពិសេស