郑磊
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

រដ្ឋាភិបាលអាមេរិកប្រកាសបន្ថែមពាក្យសន្យាស្តីពីការកាត់បន្ថយការបញ្ចេញសារធាតុបំពុល ប្រព័ន្ធសារព័ត៌មានអាមេរិកជាច្រើនគ្មានជំនឿចិត្ត

2021-04-23 15:14:25 cri

  ក្នុង​ពិធី​បើក​កិច្ច​ប្រជុំ​កំពូល​អាកាសធាតុ​ លោក បៃដិន​ ប្រធានាធិបតី​អាមេរិក​បាន​ប្រកាសថា នឹង​បន្ថែម​ពាក្យ​សន្យា​ស្តីពី​ការ​កាត់បន្ថយ​ការបញ្ចេញសារធាតុបំពុល ពោលគឺ​ដល់​ឆ្នាំ​២០៣០ ការ​បញ្ចេញ​ឧស្ម័ន​ពីផ្ទះ​កញ្ចក់​នឹង​កាត់​បន្ថយ​ពី​៥០​ភាគរយ​ដល់​៥២ភាគរយ​ បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០០៥ ហើយ​ដល់​ឆ្នាំ​២០៥០ សម្រេច​បាន​នូវ​គោលដៅមិន​បញ្ចេញសារធាតុបំពុល ។ ប៉ុន្តែ​ទាក់​ទិន​នឹង​ពាក្យសន្យា​នេះ ប្រព័ន្ធ​សារព័ត៌មាន​អាមេរិក​ជា​ច្រើន​គ្មាន​ជំនឿ​ចិត្ត​នោះ​ទេ ហើយ​សង្កេត​ឃើញ​ថា បំណុល​ដែល​អាមេរិក​បាន​ជំពាក់​លើ​វិស័យ​បម្រែ​បម្រួល​អាកាសធាតុ មិន​អាច​សង​វិញ​តាម​រយៈ​ការ​រៀប​ចំកិច្ច​ប្រជុំ​កំពូល​តែ​មួយ​លើក​នោះទេ ។

      ថ្ងៃទី​២១ ​កាសែត​ The Washington Post​ បាន​ចុះ​ផ្សាយ​ដំណឹង​ថា ទោះ​បី​ជា​រដ្ឋាភិបាល​លោក​បៃដិន​អាច​រកបាន​​តុល្យភាព​លើ​វិស័យ​នយោបាយ​ក្នុង​ស្រុក​អំពីពាក្យ​សន្យា​ពាក់ព័ន្ធ​ក៏​ដោយ​ ក៏ប៉ុន្តែ ពាក្យ​សន្យា​ថ្មីនេះ​គ្រាន់​តែ​ជា​ឧបករណ៍​មួយ​តែ​ប៉ុណ្ណោះ ក្នុង​ន័យ​បោក​បញ្ឆោត​អង្គភាពសេដ្ឋកិច្ច​ផ្សេងទៀត ។

      នា​ពេល​ថ្មីៗ​កន្លង​ទៅនេះ កាសែត ញូវយ៉ក ថាមស៍បាន​ដក​ស្រង់​ពាក្យ​សំដី​របស់​លោក Taiya Smith អ្នក​ស្រាវជ្រាវ​ជាន់ខ្ពស់​នៃ​គណៈកម្មាធិការ​ដឹក​នាំ​ការ​ដោះ​ស្រាយ​បញ្ហា​អាកាស​ធាតុ​របស់​អាមេរិក​ថា  “​អាមេរិក​ត្រូវ​ធ្វើ​ការងារ​ជាច្រើន​សិន​ ទើប​អាច​ធ្វើ​ឱ្យ​បណ្តា​ប្រទេស​នានា​មាន​ជំនឿ​ចិត្ត​ចំពោះអាមេរិក​។ យើង​ចាំបាច់​ត្រូវ​បញ្ជាក់​ថា នេះ​មិន​មែន​គ្រាន់​តែ​ជា​ចំណង​ចំណូល​ចិត្ត​នៃ​នយោយបាយ​អាមេរិក​ក្នុង​រយៈពេលដ៏​ខ្លីនោះទេ ” ៕

អ្នកបកប្រែ:郑磊
ប្លុកពិសេស