魏伟
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រព័ន្ធសារព័ត៌មានបរទេស៖កិច្ចចរចាស្តីពីបញ្ហានុយគ្លេអ៊ែរអ៊ីរ៉ង់ទទួលបានការវិវឌ្ឍរីកចម្រើន សហរដ្ឋអាមេរិកគិតពិចារណាបន្ធូរបន្ថយការដាក់ទណ្ឌកម្មមួយចំនួនចំពោះអ៊ីរ៉ង់

2021-04-23 15:18:30 cri

    កាលពី​ថៃ្ងទី​ ២១​ ខែមេសា ​តាមម៉ោង​ក្នុងតំបន់ ​តាម​ការបង្ហើយ​នៃ​អ្នកដឹង​ព័ត៌មាន​បានឱ្យ​ដឹងថា ​ដោយសារ​កិច្ចចរចា​ស្តីពី​បញ្ហា​នុយគ្លេ​អ៊ែរ​អ៊ីរ៉ង់ដែល​បាន​ធ្វើឡើង​នៅ​ទីក្រុង​វីយែន ​ប្រទេស​អូទ្រីស​ទទួលបាន​ការវិវឌ្ឍ​រីកចម្រើន ​បានជា​សហរដ្ឋអាមេរិក​មានឆន្ទៈ​បន្ធូរបន្ថយ​ការដាក់​ទណ្ឌកម្ម​លើ​វិស័យ​សំខាន់ៗ​នៃ​សេដ្ឋកិច្ច​របស់​អ៊ីរ៉ង់​ដើម្បី​ជួយ​បង្រួញ​ការខ្វែងគំនិត​ក្នុង​កិច្ចចរចា ​។​

    យោងតាម​ការបង្ហើប​ឱ្យ​ដឹង​នៃ​កាសែត《Wall ​Street ​Journal》អាមេរិក​ដែល​បាន​ដក​ស្រង់​ពាក្យសម្តី​របស់​អ្នកដឹង​ព័ត៌មាន​ឱ្យ​ដឹងថា ​សហរដ្ឋអាមេរិក​បាន​ប្រកាន់​ខ្ជាប់​នូវ​អាកប្បកិរិយា​បើក​ចំហ​ចំពោះ​ការ​លុបបំបាត់​ការដាក់ទណ្ឌកម្ម​លើ​វិស័យ​សំខាន់ៗ​មួយចំនួន​នៃ​សេដ្ឋកិច្ច​របស់​អ៊ីរ៉ង់ ​ក្នុង​នោះ​បូករួម​ទាំង ​ធនាគារ​មជ្ឈិម ​ក្រុមហ៊ុន​ប្រេងកាត​ជាតិ ​ក្រុមហ៊ុន​កប៉ាល់​ទេសចរណ៍​ព្រម​ទាំង​ដែកថែប​និង​អាលុយមីញ៉ូម​ជាដើម ​ប៉ុន្តែ​មិនបាន​ដាក់​ចេញ​ផែនការ​លម្អិត​នោះ​ទេ ​។​

    ទាក់ទិន​នឹង​បញ្ហានេះ ​លោក ​Hassan ​Rouhani ​ប្រធានាធិបតី​អ៊ីរ៉ង់​បានថែ្លង​នាថៃ្ងដដែល​នោះ​ថា ​សហរដ្ឋអាមេរិក​គួរតែ​ដាក់ចេញ​ផែនការ​លម្អិត​ជាក់លាក់​ដើម្បី​បញ្ជាក់ថា ​មិន​មែន​ជា​ការ​និយាយ​បាន​តែមាត់​ឥតប្រយោជន៍​នោះទេ ​៕​

អ្នកបកប្រែ:魏伟
ប្លុកពិសេស