魏伟
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក ស៊ីជីនភីង ប្រធានរដ្ឋចិនអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអំពីបញ្ហាអាកាសធាតុព្រមទាំងថ្លែងសុន្ទរកថាគន្លឹះ

2021-04-23 15:00:10 cri

    តប​តាម​សេចក្តី​អញ្ជើញ​របស់​លោក ​បៃដិន ​ប្រធានា​ធិបតី​អាមេរិក ​លោក ​ស៊ីជីនភីង ​ប្រធាន​រដ្ឋ​ចិន​បាន​អញ្ជើញ​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​អំពី​បញ្ហា​អាកាស​ធាតុ​តាមប្រព័ន្ធ​វីដេអូ​នៅ​ទីក្រុង​ប៉េកាំង​កាលពី​យប់​ថ្ងៃ​ទី ​២២ ​ខែ​មេសា ​ព្រម​ទាំង​ថ្លែង​សុន្ទរកថា​គន្លឹះ​ក្រោម​ចំណង​ជើង​ថា《រួមគ្នា​កសាង​សហគមន៍​រួម​វាសនា​រវាង​មនុស្សជាតិ​និង​ធម្មជាតិ》 ​។

    លោក ​ស៊ីជីនភីង ​បាន​លើកឡើង​ថា ​ប្រឈម​នឹង​ការលំបាក​ដែល​មិន​ធ្លាប់​មាន​ពី​មុន​ក្នុង​ការ​ធ្វើ​អភិបាលកិច្ចបរិស្ថាន​ជាសកល ​សហគមន៍​អន្តរជាតិ​គួរតែ​រួមគ្នា​ពិគ្រោះពិភាក្សា​ដើម្បី​ស្វែង​រក​ដំណោះ​ស្រាយ​ស្តីពី​ការ​ឆ្លើយតប​នឹង​បញ្ហាប្រឈម​នៃ​បម្រែបម្រួល​អាកាសធាតុ​និង​រួមគ្នា​ស្វែង​រក​ការរួម​រស់នៅ​ជាមួយគ្នា​ប្រកបដោយ​ភាពចុះសម្រុងគ្នា​រវាង​មនុស្ស​និង​ធម្មជាតិ​តាម​រយៈ​ភាពអង់អាច​ក្លាហាន​និង​ប្រតិបត្តិការ​ដែល​មិន​ធ្លាប់​មាន​ពី​មុន ​។​

    លោក ​ស៊ីជីនភីង ​បាន​ផ្តួចផ្តើម​ផែនការ ​៦ ​ចំណុច​ ពោលគឺ ​ទី​១ ​ត្រូវ​ប្រកាន់ខ្ជាប់​នូវ​ការ​រួម​រស់នៅ​ជាមួយគ្នា​ប្រកបដោយ​ភាពចុះសម្រុងគ្នា​រវាង​មនុស្ស​និង​ធម្មជាតិ ​។ ​ទី២ ​ត្រូវ​ប្រកាន់​ខ្ជាប់​នូវ​ការ​ដើរតាម​មាគ៌ា​អភិវឌ្ឍន៍​បៃតង ​។ ​ទី៣ ​ត្រូវ​ប្រកាន់​ខ្ជាប់​នូវ​អភិបាលកិច្ច​ជា​ប្រព័ន្ធ ​។ ​ទី៤ ​ត្រូវ​ប្រកាន់ខ្ជាប់​នូវ​ការ​តម្កល់ទុក​មនុស្ស​ជាអាទិភាព ​។ ​ទី​៥ ​ត្រូវ​ប្រកាន់​ខ្ជាប់​ពហុភាគីនិយម ​។ ​ទី៦ ​ត្រូវ​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍​ស្តីពី​ទំនួល​ខុស​ត្រូវ​រួម​តែ​មាន​លក្ខណៈ​ផ្សេង​គ្នា ​។​

    លោក ​ស៊ីជីនភីង ​បានសង្កត់ធ្ងន់​ទៀត​ថា ​ប្រទេសចិន​នឹង​ខិតខំ​សម្រេចឱ្យ​បាន​នូវ​គោលដៅ​ស្តីពី​ការ​កាត់​បន្ថយ​ការបញ្ចេញកាបូន​បន្ទាប់ពី​ឡើងដល់​ចំណុច​កំពូល​នៅ​មុន​ឆ្នាំ ​២០៣០ ​និង​សម្រេច​អព្យាក្រឹតភាព​កាបូន​មុនឆ្នាំ ​២០៦០ ​៕​

អ្នកបកប្រែ:魏伟
ប្លុកពិសេស