孔思琦
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកស៊ីជីនភីង​ ប្រធានរដ្ឋចិនថ្លែងថា ប្រទេសចិននឹងចាត់ទុកកិច្ចសហប្រតិបត្តិការលើវិស័យអារ្យធម៌អេកូឡូស៊ីជាខ្លឹមសារសំខាន់នៃការរួមគ្នា​កសាង​ខ្សែក្រវាត់​និង​ផ្លូវ

2021-04-22 22:43:50

     នៅយប់ថ្ងៃទី២២ ខែមេសា  លោកស៊ីជីនភីង ប្រធានរដ្ឋចិនបានចង្អុលបង្ហាញនៅពេលចូលរួមក្នុងកិច្ចប្រជុំកំពូលអាកាសធាតុថ្នាក់មេដឹកនាំថា​  ប្រទេសចិននឹងចាត់ទុកកិច្ចសហប្រតិបត្តិការលើវិស័យអារ្យធម៌អេកូឡូស៊ីជាខ្លឹមសារសំខាន់នៃការរួមគ្នាកសាងខ្សែក្រវាត់និងផ្លូវ ដោយបានលើកឡើងគំនិតផ្តួចផ្តើមស្តីពីសកម្មភាពបៃតងមួយចំនួន  ហើយចាត់វិធានការណ៍មួយចំនួនដូចជាហេដ្ឋារចនាសម្ព័ន្ធបៃតង  ថាមពលបៃតង ​ធ្វើដំណើរបែបបៃតង​និងហិរញ្ញវត្ថុបៃតង  ដើម្បីបន្តផ្តល់ផលអត្ថប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងអស់ដែលចូលរួមក្នុងការរួមគ្នាកសាងខ្សែក្រវ៉ាត់និងផ្លូវ” ។ ប្រទេសចិនអនុវត្តយ៉ាងរឹងមាំនូវពហុភាគីនិយម ​និងខិតខំជំរុញការបង្កើតប្រព័ន្ធអភិបាលកិច្ចបរិស្ថានពិភពលោកដែលមានភាពយុត្តិធម៌  សមហេតុផល សហប្រតិត្តិការ​និងឈ្នះឈ្នះ៕

អ្នកបកប្រែ:孔思琦
ប្លុកពិសេស