刘妍
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកស៊ីជីនភីង៖ រួមគ្នាកសាងសហគមន៍រួមវាសនាតែមួយរបស់មនុស្សជាតិនិងធម្មជាតិដោយមហិច្ឆតានិងប្រតិបត្តិការមិនធ្លាប់មាន

2021-04-22 22:43:21 cri

យប់​ថ្ងៃទី​២២ ខែមេសា ​លោក​ស៊ីជីនភីង​ប្រធានរដ្ឋ​ចិន​បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ថ្នាក់​ដឹកនាំ​អំពី​អាកាសធាតុ​តាម​រយៈវីដេអូនៅ​ក្រុង​ប៉េកាំង​​និង​ថ្លែង​សុន្ទរកថា​គន្លឹះ​។

    លោក​ស៊ីជីនភីង​បាន​ចង្អុល​បង្ហាញថា​ ​ស្ថិតនៅចំពោះនឹងបញ្ហាប្រឈម​នៃការ​ធ្វើ​អភិបាលកិច្ច​​បរិស្ថាន​ទូទាំង​ពិភពលោក​ដែល​មិន​ធ្លាប់​មាន​ ​សហគមន៍​អន្តរជាតិ​ត្រូវ​រួមគ្នា​កសាង​សហគមន៍រួមវាសនា​តែ​មួយ​របស់​មនុស្សជាតិ​និង​ធម្មជាតិ​ដោយ​មហិច្ឆតានិង​ប្រតិបត្តិការ​ដែល​មិន​ធ្លាប់​មាន​។​ធម្មជាតិ​បាន​ចិញ្ចឹមបីបាច់​មនុស្សជាតិ ​ដូច្នេះ​មនុស្សជាតិ​គួរតែ​គោរព​ធម្មជាតិ​​ និង​ធ្វើ​ឱ្យ​​​សមស្រប​ទៅ​នឹង​ធម្មជាតិ ​ក៏ដូចជាអភិរក្ស​ធម្មជាតិ​។ ​យើង​គួរ​តែ​អភិរក្ស​ធម្មជាតិ​និង​អេកូបរិស្ថាន​ដូច​ជា​ថែរក្សាកែវ​ភ្នែក​របស់​យើង​ ​ដើម្បី​ជំរុញ​ឱ្យ​បង្កើត​និម្មាបនកម្ម​​ថ្មី​ដែល​មនុស្សជាតិ​និង​ធម្មជាតិ​រួម​រស់​ដោយ​ចុះសម្រុងគ្នា​៕

 

អ្នកបកប្រែ:刘妍
ប្លុកពិសេស