刘妍
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#វេទិកាអាស៊ីប៉អៅ២០២១​ ​​​​​ លោកស៊ីជីនភីង៖ប្រទេសចិនវិវឌ្ឍរីកចម្រើនជាមួយអាស៊ី និងរួមគ្នាអភិវឌ្ឍជាមួយពិភពលោកទាំងមូល

2021-04-20 11:12:07 cri

ព្រឹក​ថ្ងៃទី​២០ ខែមេសា ​ពិធី​​បើក​​កិច្ចប្រជុំ​ប្រចាំ​ឆ្នាំ​២០២១​នៃ​វេទិកា​អាស៊ី​នៅ​ប៉អៅ​បាន​ប្រារព្ធ​ធ្វើ​នៅ​ក្រុង​ប៉អៅ​ខេត្ត​ហៃណាន​ប្រទេស​ចិន​ ​លោក​ស៊ីជីនភីង​ប្រធានរដ្ឋ​ចិន​បាន​ថ្លែង​សុន្ទរកថា​គន្លឹះ​តាម​រយៈវីដេអូ​។

លោក​ស៊ីជីនភីង​បាន​គូស​បញ្ជាក់ថា​ ​២០​ឆ្នាំ​កន្លង​មកនេះ ​ប្រទេស​អាស៊ី​បាន​ជំរុញ​សមាហរណកម្ម​សេដ្ឋកិច្ច​ក្នុងតំបន់​ដោយ​ស៊ីជម្រៅ ​សហការ​គ្នា​ជំរុញ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម ដើម្បី​ជំរុញ​ឱ្យ​អាស៊ី​ក្លាយ​ទៅ​ជា​តំបន់​ដែល​មាន​កម្លាំង​រស់វើក​និង​ប្រកប​ដោយ​សក្តានុពល​​កំណើន​ធំ​បំផុត​នៅ​ទូទាំង​ពិភពលោក​។​ក្នុង​ឋានៈជា​សមាជិក​សំខាន់​នៃ​អាស៊ី ​ប្រទេស​ចិន​បាន​ធ្វើ​ឱ្យ​កំណែទម្រង់​និង​បើក​ទូលាយ​កាន់​តែ​ស៊ីជម្រៅ​ជា​បន្ត​បន្ទាប់​ ​ជំរុញ​យ៉ាង​សកម្ម​នូវ​កិច្ចសហប្រតិបត្តិការ​ក្នុង​តំបន់ ​ដើម្បី​វិវឌ្ឍ​រីកចម្រើន​ជា​មួយ​អាស៊ី និង​រួម​គ្នា​អភិវឌ្ឍ​ជា​មួយ​ពិភពលោក​ទាំង​មូល​។​វេទិកា​នេះ​ជា​សក្ខីភាព​នៃ​ដំណើរដ៏​​វិសាមញ្ញ​របស់​​ប្រទេសចិន​ អាស៊ី​និង​ពិភពលោក​ទាំង​មូល​ ​ហើយ​ដើរតួនាទី​​យ៉ាង​សំខាន់​ផ្នែក​កម្លាំង​ឥទ្ធិពល​និង​កម្លាំង​ចលករ​ក្នុង​ការ​ជំរុញ​ឱ្យ​អាស៊ី​និង​ពិភពលោក​ទាំង​មូល​វិវឌ្ឍរីកចម្រើន​៕

អ្នកបកប្រែ:刘妍
ប្លុកពិសេស