姚诗娅
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកស៊ីជីនភីងធ្វើកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំតាមប្រព័ន្ធវីដេអូជាមួយថ្នាក់ដឹកនាំនៃប្រទេសបារាំងនិងអាល្លឺម៉ង់

2021-04-17 15:19:39 cri

    នៅល្ងាចថ្ងៃទី១៦ ខែមេសា នៅទីក្រុងប៉េកាំង លោកស៊ីជីនភីង ប្រធានរដ្ឋចិននិងលោកMacronប្រធានាធិបតីបារាំង លោកស្រីMerkel នាយករដ្ឋមន្ត្រីអាល្លឺម៉ង់បានបើកធ្វើកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំចិន-បារាំង-អាល្លឺម៉ង់តាមប្រព័ន្ធវីដេអូ។ ថ្នាក់ដឹកនាំនៃប្រទេសទាំងបីបានផ្លាស់ប្តូរមតិយោបល់យ៉ាងស៊ីជម្រៅអំពីការរួមសហការទប់ទល់នឹង​បម្រែបម្រួល​អាកាសធាតុ ទំនាក់ទំនងរវាងចិននិងអឺរ៉ុប កិច្ចសហប្រតិបត្តិការក្នុង​ការ​ប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង ព្រមនិងបញ្ហាសំខាន់​ៗលើផ្ទៃអន្តរជាតិនិងក្នុង​តំបន់ ៕

    លោកស៊ី ជីនភីង​បានគូសបញ្ជាក់ថា ប្រទេសចិនបានប្រកាសថានឹងខិតខំសម្រេច​ការ​កាត់​បន្ថយ​ការ​បញ្ចេញ​កាបូន​បន្ទាប់​ពី​ឡើង​ដល់​កម្រិត​កំពូលមុន​ឆ្នាំ​២០៣០ ព្រមនិងអព្យាក្រឹត​កាបូន​មុនឆ្នាំ២០៦០ផងដែរ។ ភាគីចិននឹងជំរុញឱ្យអនុវត្តជាក់ស្តែងនូវ《អនុសញ្ញាក្របខ័ណ្ឌស្តីពី​បម្រែបម្រួលអាកាសធាតុនៃអង្គការសហប្រជាជាតិ》និង《កិច្ចព្រមព្រៀងក្រុងប៉ារីស》 ព្រមនិងធ្វើ​កិច្ចសហប្រតិបត្តិការ​រវាងប្រទេស​កំពុងអភិវឌ្ឍន៍​លើវិស័យ​បម្រែបម្រួលអាកាសធាតុ​។ លោករំពឹងទុកថា តួអង្គសេដ្ឋកិច្ច​ជឿនលឿន​​អាចដើរតួនាទីជាគំរូល្អ​ក្នុងការកាត់បន្ថយការបញ្ចេញកាបូន៕

អ្នកបកប្រែ:姚诗娅
ប្លុកពិសេស