马小青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកស៊ីជីនភីង ប្រធានរដ្ឋចិន​ទទួលសារតាំងពីឯកអគ្គរាជទូត-រដ្ឋទូតបរទេសថ្មីប្រចាំនៅប្រទេសចិន

2021-04-15 16:16:33 cri

 

នៅរសៀលថ្ងៃទី១៤ខែមេសា លោកស៊ីជីនភីងប្រធានរដ្ឋ​ចិន​បានទទួលសារតាំងពីឯកអគ្គរាជទូត-រដ្ឋទូតថ្មីនៃប្រទេស​ចំនួន​២៩ប្រចាំនៅប្រទេសចិននៅវិមានសភាប្រជាជនក្រុងប៉េកាំង។

        លោកស៊ីជីនភីងបានសូមឱ្យ​​អង្គ​ទូតគ្រប់រូបពាំនាំការជូនពរដ៏ល្អ​ប្រសើរជូន​ចំពោះ​មេដឹកនាំនៃប្រទេសទាំងអស់។លោកបានលើកឡើងថា ប្រទេសចិនមានឆន្ទៈរួមជាមួយបណ្តាប្រទេសនានាដើម្បី​គាំទ្រពហុភាគីនិយមយ៉ាងមុតមាំ ការពារប្រព័ន្ធអន្តរជាតិដែលមានអង្គការសហប្រជាជាតិជាស្នូលនិងសណ្តាប់ធ្នាប់អន្តរជាតិដែលឈរលើក្រមអន្តរជាតិ ការពារប្រព័ន្ធពាណិជ្ជកម្មពហុភាគីយ៉ាងមុតមាំ​ ជំរុញកិច្ច​កសាង​ប្រព័ន្ធអភិបាលកិច្ចសកលនិងកិច្ច​កសាងសហគមន៍រួមវាសនា​នៃមនុស្សជាតិ។

លោកស៊ីជីនភីង​បានសង្កត់ធ្ងន់ថា ប្រជាជនចិនតែងតែថែរក្សានិងឱ្យ​តម្លៃ​ចំណងមិត្តភាពនិងស្រឡាញ់សន្តិភាព ហើយមានឆន្ទៈធ្វើឱ្យចំណងមិត្តភាពកាន់តែស៊ីជម្រៅ បង្កើនទំនុកចិត្តទៅវិញទៅមក និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយប្រជាជននៃប្រទេសទាំងអស់ដោយឈរលើមូលដ្ឋានស្មើភាពគ្នានិងផ្តល់ផលប្រយោជន៍ដល់គ្នា​ទៅវិញទៅមក ​ដើម្បី​រួមគ្នាកសាងខ្សែក្រវាត់និងផ្លូវប្រកប​ដោយ​គុណភាពខ្ពស់។លោករំពឹងទុកអង្គ​ទូតនានានឹងរួមចំណែកយ៉ាងសកម្ម​សម្រាប់ការអភិវឌ្ឍទំនាក់ទំនងទ្វេភាគីនិងកិច្ចសហប្រតិបត្តិការរវាងអង្គការសហប្រជាជាតិនិងចិន។

អ្នកបកប្រែ:马小青
ប្លុកពិសេស