刘妍
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រទេសចិននិងអាស៊ានរំពឹងអាចជំរុញការស្តារសេដ្ឋកិច្ចក្នុងតំបន់ឡើងវិញតាមរយៈវេទិកាពិព័រណ៍ចិន-អាស៊ាន

2021-04-08 15:52:51 cri

    ថ្ងៃទី​៧ ខែមេសា ​មន្ត្រី​ពាណិជ្ជកម្ម​ចិន​បាន​ថ្លែងថា​ ​ឆ្នាំ​២០២១​ជា​ខួប​ទី​៣០​នៃ​ការ​បង្កើត​ទំនាក់ទំនង​សន្ទនា​រវាង​ប្រទេស​ចិន​និង​អាស៊ាន​ ​ភាគី​ចិន​រំពឹង​អាច​រួម​ជា​មួយ​អាស៊ាន ​ដើម្បី​ជំរុញ​ការ​ស្តារ​សេដ្ឋកិច្ច​ក្នុង​តំបន់​ឡើង​វិញ​​ក្នុង​ពេល​ឆាប់​ៗ ​ក្នុង​ន័យ​​ដើរ​តួនាទី​កាន់​តែ​ច្រើន​ដល់​ការអភិវឌ្ឍ​ដោយ​គ្រប់​ជ្រុងជ្រោយ​នៃ​កិច្ចសហប្រតិបត្តិការ​ផ្នែក​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​នៃ​​ប្រទេស​ចិន​-អាស៊ាន​ ព្រមទាំង​តំបន់​អាស៊ីបូព៌ា​។​ការ​ចុះហត្ថលេខា​ជា​ផ្លូវ​ការ​លើ​កិច្ចព្រមព្រៀង​ភាព​ជា​ដៃគូ​​សេដ្ឋកិច្ច​គ្រប់ជ្រុងជ្រោយ​ក្នុង​តំបន់​(ហៅកាត់​ថា RCEP)​នឹង​ជំរុញ​ដល់​ការ​​កសាង​ទំនាក់ទំនងសេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ចិន​​និង​អាស៊ាន​ដែល​កាន់​តែ​ផ្តល់​ប្រកប​ដោយ​​ផលប្រយោជន៍​ទៅវិញទៅមក​ ​បើក​ទូលាយ​និង​បរិយាប័ន្ន​។

ថ្ងៃដដែល ​សន្និសីទ​ឧត្តមមន្ត្រី​នៃ​ពិព័រណ៍​ចិន-អាស៊ាន​លើក​ទី​១៨​បាន​រៀបចំធ្វើ​​ទាំង​នៅ​កន្លែង​ផ្ទាល់​និង​តាម​​អនឡាញ។

ប្រទេស​​អាស៊ាន​នានា​សុទ្ធតែ​បង្ហាញថា​ នឹង​ធ្វើ​ការងារ​ត្រៀម​រៀបចំ​ឱ្យ​បាន​ល្អ​ ​តំណាង​មកពី​កម្ពុជា ​ម៉ាឡេស៊ី​និង​មីយ៉ាន់ម៉ា​ជា​ដើម​បាន​ថ្លែង​ថា​ ​នឹង​រៀបចំ​យ៉ាង​សកម្ម​ឱ្យ​សហគ្រាស​របស់​ប្រទេស​ខ្លួន​ចូលរួម​ពិព័រណ៍​លើក​នេះ ​ដើម្បី​​ជំរុញ​ការ​ស្តារ​​សេដ្ឋកិច្ច​​ឡើង​វិញ​បន្ទាប់​ពី​បញ្ចប់​ជំងឺកូវីដ​១៩​តាម​រយៈ​វេទិកា​ពិព័រណ៍​ចិន​-អាស៊ាន៕

អ្នកបកប្រែ:刘妍
ប្លុកពិសេស