孔思琦
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

រដ្ឋមន្ត្រីហិរញ្ញវត្ថុនិងទេសាភិបាលមជ្ឈិមនៃ ប្រទេស G២០ (G20)យល់ព្រមបន្តជំរុញការងើបឡើងវិញនៃសេដ្ឋកិច្ចនិងកំណើនជានិរន្តរភាព

2021-04-08 10:37:51

រដ្ឋមន្ត្រីហិរញ្ញវត្ថុនិងទេសាភិបាលមជ្ឈិមនៃ ប្រទេស G២០ (G20)យល់ព្រមបន្តជំរុញការងើបឡើងវិញនៃសេដ្ឋកិច្ចនិងកំណើនជានិរន្តរភាព_fororder_微信图片_20210408103438

   ថ្ងៃទី៧  ខែមេសា តាមម៉ោងអឺរ៉ុបកណ្តាល  កិច្ចប្រជុំលើកទី២នៃរដ្ឋមន្ត្រីហិរញ្ញវត្ថុនិងទេសាភិបាលធនាគារមជ្ឈិមនៃប្រទេសG២០(G20)បានប្រារព្ធធ្វើតាមប្រព័ន្ធវីដេអូ។កិច្ចប្រជុំបានសម្គាល់ឃើញថា  ក្រោមឥទ្ធិពលនៃជំងឺកូវីដ១៩  សហគមន៍អន្តរជាតិគួរតែបន្តជំរុញការងើបឡើងវិញនៃសេដ្ឋកិច្ចនិងកំណើនជានិរន្តរភាពព្រមទាំងបង្កើនការគាំទ្រដល់ប្រទេសដែលងាយរងគ្រោះបំផុត។

  ​សេចក្តីថ្លែងការណ៍នៃកិច្ចប្រជុំនេះបានលើកឡើងជាពិសេសថា​​​​​​  ក្រុមការងារសិក្សាស្រាវជ្រាវអំពីនិរន្តភាពនៃហិរញ្ញវត្ថុនៃប្រទេសG20ដែលផ្តួចផ្តើមបង្កើតឡើងដោយប្រទេសអ៊ីតាលី និងមានប្រទេសចិននិងសហរដ្ឋអាមេរិកជាសហប្រធាន អាចគ្រោងផែនការដើម្បីឆ្លើយតបបញ្ហាបន្ទាន់ ។

   ​នៅក្នុងកិច្ចប្រជុំនេះ  ប្រទេស G20 បានសន្យាមន្តទៀតស្តីពីការពង្រឹងប្រព័ន្ធសុខាភិបាល ពិភពលោក ក៏ដូចជាជំរុញការចែកចាយវ៉ាក់សាំងការពារជំងឺកូវីដ១៩ប្រកបដោយប្រសិទ្ធភាពនិងយុត្តិធម៌ផងដែរ៕

អ្នកបកប្រែ:孔思琦
ប្លុកពិសេស