李庆莉
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

មហាសន្និបាតប្រចាំ​ឆ្នាំ​២០២១នៃ​​សភា​ប្រឹក្សានយោបាយ​ប្រជាជន​ទូទាំងប្រទេស​ចិន​បាន​បើក​ធ្វើ​​

2021-03-04 16:21:48 cri

មហាសន្និបាតប្រចាំ​ឆ្នាំ​២០២១នៃ​​សភា​ប្រឹក្សានយោបាយ​ប្រជាជន​ទូទាំងប្រទេស​ចិន​បាន​បើក​ធ្វើ​​_fororder_政协开幕600

    មហាសន្និបាតប្រចាំ​ឆ្នាំ​២០២១នៃ​​សភា​ប្រឹក្សានយោបាយ​ប្រជាជន​ទូទាំងប្រទេស​ចិន​បាន​បើកធ្វើ​​នៅ​រសៀល​ថ្ងៃទី​ ៤ ខែ​មីនា​នៅក្រុង​ប៉េកាំង​ ថ្នាក់​ដឹកនាំ​បក្ស​និង​រដ្ឋ​ចិន​ មាន​លោក​ប្រធានរដ្ឋ​ស៊ីជីនភីង​ជាដើម​បាន​អញ្ជើញ​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​ ។

    លោកWangYang ប្រធាន​សភាប្រឹក្សា​នយោបាយ​ប្រជាជនទូទាំងប្រទេស​ចិន​បានតំណាង​ឱ្យ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​សភា​ប្រឹក្សា​នយោបាយ​ប្រជាជន​ទូទាំងប្រទេស​​ធ្វើរបាយការណ៍​ការងារ​ជូន​អង្គប្រជុំ​ ដោយ​រំលឹក​ឡើង​វិញ​ពី​ការងារនៃ​សភាប្រឹក្សា​នយោបាយ​ប្រជាជន​ទូទាំងប្រទេស​ចិន​នៅ​ឆ្នាំ​២០២០ និងដាក់​ចេញ​ទិសដៅ​ការងារ​នៅឆ្នាំ​២០២១ ។

មហាសន្និបាតប្រចាំ​ឆ្នាំ​២០២១នៃ​​សភា​ប្រឹក្សានយោបាយ​ប្រជាជន​ទូទាំងប្រទេស​ចិន​បាន​បើក​ធ្វើ​​_fororder_汪洋

    មហាសន្និបាត​​លើកនេះ​មានរយៈពេល ៧ ថ្ងៃ​ ដែល​មាន​ការ​ចូលរួម​ពី​សមាជិក​នៃ​សភា​ប្រឹក្សា​នយោបាយ​ប្រជាជន​ទូទាំង​ប្រទេស​ចិន​ចំនួន​ជាង​ ២១០០ រូប​ដែល​មកពី​គ្រប់​គណៈបក្ស ​អង្គភាព​​ ​ជនជាតិ​និង​មជ្ឈដ្ឋាន​នានា​នៃប្រទេស​ចិន​ ។ អង្គប្រជុំ​នឹង​ពិនិត្យ​ពិភាក្សា​ចំពោះរបាយការណ៍​ការងារ​របស់​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​សភា​ប្រឹក្សា​នយោបាយ​ប្រជាជនទូទាំង​ប្រទេស​ និង​របាយការណ៍​ស្តី​ពី​សភាពការណ៍​នៃ​សេចក្តី​ស្នើ​ច្បាប់​ ក៏ដូច​ជា​នឹង​ចូលរួម​​មហាសន្និបាត​ប្រចាំ​ឆ្នាំ​២០២១នៃ​សភា​តំណាង​ប្រជាជន​ទូទាំងប្រទស​ចិន​ ដើម្បី​ស្តាប់​និង​ពិគ្រោះ​ពិភាក្សា​លើ​របាយការណ៍​ការងារ​រដ្ឋាភិបាលចិន ផែនការ​អភិវឌ្ឍន៍​​ ៥ ឆ្នាំ​ទី​ ១៤ នៃសេដ្ឋកិច្ច​ជាតិ​និង​សង្គម​ ព្រមនិង​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​​គោលដៅចក្ខុវិស័យ​រយៈពេល​វែង​ឆ្នាំ​២០៣៥ ។

    លោកWangYangថ្លែងថា សភាប្រឹក្សានយោបាយប្រជាជនទូទាំង​ប្រទេសចិន​​នឹង​ឈរលើ​ដំណាក់កាល​អភិវឌ្ឍ​ន៍​ថ្មី​ ប្រកាន់​ខ្ជាប់​នូវ​ប្រធានបទ​ធំទាំងពីរ​គឺ​សាមគ្គីភាពនិង​ប្រជាធិបតេយ្យ​  ធ្វើ​ឱ្យ​បាន​ល្អ​នូវ​ការងារ​ផ្តល់​មតិយោបល់​និង​ពូនជ្រុំ​គំនិត​ឯកភាពរួមជុំវិញ​​គោលលំនាំ​នយោបាយ​និង​សេចក្តីសម្រេចចិត្ត​របស់​មជ្ឈិមបក្សកុម្មុយនិស​ចិន​ សំដៅ​ប្រមូល​ផ្តុំ​តម្រិះប្រាជ្ញា​និង​កម្លាំង​​របស់​ប្រជាជន​សម្រាប់​ចាប់ផ្តើម​អនុវត្ត​ផែនការ​ ៥ ឆ្នាំទី ១៤ ។

 

អ្នកបកប្រែ:李庆莉
ប្លុកពិសេស