姚诗娅
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ការវិនិយោគផ្ទាល់របស់ចិននៅអូស្រ្តាលីបានបង្កើតកំណត់ត្រាប្រវត្តិសាស្ត្រទាបបំផុតក្នុងរយៈពេល ៦ ឆ្នាំកន្លងមក ក្រសួងការបរទេសចិនថ្លែងថា ប្រការនេះគឺគួរតែភាគីអូស្រ្តាលីគិតពិចារណាពីកំហុសខ្លួនឡើងវិញយ៉ាងយកចិត្តទុកដាក់

2021-03-02 15:44:07 cri

    ថ្ងៃទី១ ខែមីនា លោកWang Wenbin ​អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងពេលឆ្លើយតបនឹងករណីដែលការវិនិយោគផ្ទាល់របស់ចិននៅអូស្រ្តាលីបានធ្លាក់ចុះខ្លាំងក្នុងឆ្នាំ២០២០ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ភាគីអូស្រ្តាលីបានប្រើប្រាស់តាមតែទំនើងចិត្តជាច្រើនលើកច្រើនសានូវលេសអំពី“សន្តិសុខជាតិ” ដើម្បីបដិសេធន៍គម្រោងវិនិយោគរបស់សហគ្រាសចិននៅប្រទេសអូស្រ្តាលី ហើយតែងតែដាក់កំហិតដោយគ្មានហេតុផលទៅលើកិច្ចសហប្រតិបត្តិការដ៏ធម្មតាលើគ្រប់វិស័យរវាងចិននិងអូស្រ្តាលី ដែលបានប៉ះពាល់ខ្លាំងដល់ទំនុកចិត្តផ្នែកវិនិយោគរបស់សហគ្រាសចិននៅប្រទេសអូស្ត្រាលី ៕

    តាមដំណឹងបានឱ្យដឹងថា ថ្ងៃទី២៨ ខែកុម្ភៈ​ វិទ្យាស្ថានសិក្សាស្រាវជ្រាវអំពីសេដ្ឋកិច្ចអាស៊ីបូពា៍នៃសាកលវិទ្យាល័យជាតិអូស្ត្រាលីបានចេញរបាយការណ៍មួយថា ក្នុងឆ្នាំ២០២០ ការវិនិយោគរបស់ចិននៅប្រទេសអូស្រ្តាលីបានធ្លាក់ចុះ ៦១ ភាគរយគឺនៅត្រឹម ៧៨៣ លានដុល្លារអាមេរិកតែប៉ុណ្ណោះ ដែលបានបង្កើតកំណត់ត្រាប្រវត្តិសាស្ត្រទាបបំផុតក្នុងរយៈ ៦ ឆ្នាំកន្លងមក។ នេះមិនគ្រាន់តែមកពីការរងឥទ្ធិពលពីជំងឺកូវីដ១៩នោះទេ ហើយក៏ដោយសារតែការបង្កើនការត្រួតពិនិត្យនិងតែត្បតិចំពោះការវិនិយោគរបស់ភាគីចិនពីសំណាក់ភាគីអូស្រ្តាលីផងដែរ៕

អ្នកបកប្រែ:姚诗娅
ប្លុកពិសេស