李庆莉
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ពត៌មាន​សំខាន់​

2021-03-02 18:25:36

-លោកប្រធាន​រដ្ឋ​​ចិន​ស៊ីជីនភីងជួប​​សន្ទនាតាមទូរស័ព្ទដោយឡែក​ពី​គ្នា​ជាមួយប្រធានាធិបតីប៉ូឡូញនិងប្រធានាធិបតីតាហ្ស៊ីគីស្ថាន ។

-លោ​ក​ប្រធាន​រដ្ឋ​ចិន​ស៊ីជីនភីងគូស​បញ្ជាក់​ថា​ កម្មាភិបាលវ័យក្មេងនៃបក្សកុម្មុយនិស្តចិនត្រូវតែខិត​ខំបម្រើប្រជាជនដោយ​ស្មោះ​អស់ពីដួង​ចិត្ត

-​ តំណាងនៃប្រទេសជាច្រើនបញ្ចេញ​សំឡេង​គាំទ្រដល់ប្រទេសចិននៅក្នុងក្រុមប្រឹក្សាសិទ្ធិមនុស្ស ។

- ក្រសួង​ការបរទេស​ចិន​រំពឹង​ទុក​ថា​ អាមេរិក​នឹង​ចាត់​វិធានការ​ជាក់​ស្តែង​ដើម្បីលើក​កម្ពស់​និង​ការពារ​សិទ្ធិ​មនុស្ស​។

- ក្រសួងការបរទេសចិន​បញ្ជាក់ថា​“ សេចក្តីប្រកាសស្តីពី​ការ​ប្រឆាំងនឹងការឃុំខ្លួនតាមទំនើង​ចិត្ត” របស់​ប្រទេសកាណាដាគឺជារឿង​គួរឱ្យ​អស់​សំណើច។

-   ការវិនិយោគផ្ទាល់របស់ប្រទេសចិននៅប្រទេសអូស្រ្តាលីបង្កើត​​កំណត់ត្រាទាបបំផុត​ក្នុងរយៈពេល ៦ ឆ្នាំ។ ក្រសួងការបរទេសចិន​បញ្ជាក់​ថា​ ករណី​នេះ​ត្រូវ​ឱ្យ​ភាគី​អូស្ត្រាលី​​គិតពិចារណាពី​​កំហុស​ខ្លួន​ឡើង​វិញយ៉ាង​ម៉ត់ចត់​។

-​ ប្រទេសចិននឹងសម្រេច​ការ​កសាងបណ្តាញគមនាគមន៍ជាតិ​ចម្រុះ​មួយដែលមានប្រវែង​ប្រមាណ ៧ សែន​គីឡូម៉ែត្រក្នុងឆ្នាំ ២០៣៥ ព្រមទាំង​ធ្វើ​ឱ្យ​មាន​សុក្រឹតភាព​នូវ​បណ្តាញដឹកជញ្ជូនទៅកាន់​ពិភពលោក។

-“ ច្បាប់ការពារទន្លេយ៉ង់សេនៃសាធារណរដ្ឋប្រជាមានិតចិន” ត្រូវបានអនុវត្តជាផ្លូវការ ដើម្បី​បង្កើនប្រសិទ្ធភាពនៃការ​ការពារ​អេកូឡូស៊ី ។

អ្នកបកប្រែ:李庆莉
ប្លុកពិសេស