李展精
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក​ ស៊ី​ ជីន​ភីង​ ប្រធាន​រដ្ឋ​ចិន​ថ្លែងថា​ កម្មាភិបាលវ័យក្មេងនៃ​បក្សកុម្មុយនីស្តចិនត្រូវ​ប្រកាន់​ខ្ជាប់​នូវ​ការ​បម្រើ​ប្រជាជនឱ្យ​អស់​ពី​ចិត្តពី​ថ្លើម​​

2021-03-02 14:56:43 cri

ថ្ងៃ​ទី១​ខែ​មីនា​ លោក​ ស៊ី​ ជីន​ភីង​ អគ្គលេខាធិការ​នៃ​គណៈកម្មាធិការមជ្ឈិម​បក្ស​កុម្មុយនីស្ត​ចិន​និងជា​ប្រធានរដ្ឋ​ចិន​បានអញ្ជើញ​ជា​អធិបតីក្នុង​ពិធី​បើក​សិក្ខាសាលា​ស្តីពីការបណ្តុះបណ្តាល​កម្មាភិបាលវ័យក្មេងនៃវិទ្យាស្ថានអភិបាល​កិច្ច​ជាតិ​​ប្រចាំ​និទាឃរដូវ​ឆ្នាំ​២០២១​ ព្រម​ទាំង​​ថ្លែងសុន្ទរកថា​ ។  លោក ស៊ី​ ជីន​ភីង​ បាន​គូសបញ្ជាក់ថា​ កម្មាភិបាលនៃ​បក្សកុម្មុយនីស្តចិនត្រូវ​ចង់​ចាំ​គោល​បំណង​នៃ​បេសកកម្ម​ដើម​របស់បក្ស​កុម្មុយនីស្ត​ចិន​ក្នុង​ការស្វែង​រក​សុភមង្គល​ជូន​ប្រជាជន​និង​ការ​ស្តារវិបុលភាពរបស់​​ប្រជាជាតិចិនឡើង​វិញ​​ ប្រកាន់​ខ្ជាប់​ជានិច្ច​នូវ​គោល​ការណ៍ជា​មូល​ដ្ឋានដែល​មជ្ឈិម​បក្សកុម្មុយនីស្ត​ចិនត្រូវ​បម្រើ​ប្រជាជន​ឱ្យអស់ពីចិត្ត​ពី​ថ្លើម។

តាំងពីឆ្នាំ​២០០៨​មក​ លោក​ ស៊ី​ ជីន​ភីង​ បាន​អញ្ជើញថ្លែង​សុន្ទរកថាគន្លឹះជា​ច្រើន​លើកនៅ​​វិទ្យាស្ថានអភិបាល​កិច្ច​ជាតិ​​ក្នុង​ន័យ​ជំរុញ​ការ​ការ​លើក​កម្ពស់​សមត្ថភាព​អភិបាល​កិច្ច​ជាតិ​និង​ជំរុញការ​អភិបាល​កិច្ចជាតិ​តាម​ច្បាប់​ដោយ​គ្រប់ជ្រុង​ជ្រោយ​៕

អ្នកបកប្រែ:李展精
ប្លុកពិសេស