马小青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

តំណាងនៃប្រទេស​ជាច្រើនបញ្ចេញសំឡេងគាំទ្រប្រទេស​ចិននៅក្រុមប្រឹក្សាសិទ្ធិ​មនុស្សនៃអង្គការសហប្រជាជាតិ

2021-03-02 14:59:40 cri

 

ប៉ុន្មានថ្ងៃកន្លងទៅនេះ ​តំណាងនៃប្រទេស​ជាច្រើនបានថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំ​លើកទី៤៦នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិដោយសម្តែងការគាំទ្រចំពោះប្រទេស​ចិនក្នុងបញ្ហាពាក់ព័ន្ធតំបន់XinJiang និងបញ្ហាហុងកុង ​ហើយ​ប្រឆាំង​នឹង​កា​រជ្រៀត​ជ្រែក​កិច្ចការផ្ទៃក្នុង​របស់ប្រទេស​ចិន ​និងកោតសរសើរនូវផ្លែផ្កានៃប្រទេសចិនក្នុងការទប់ទល់​នឹងការរីករាលដាលនៃជំងឺឆ្លង។

ប្រទេស​វ៉េណេស៊ុយអេឡាបានកោតសរសើរចំពោះភូមិភាគស្វយ័តស៊ីនជាំងរបស់ប្រទេសចិនដែលបានចាត់វិធានការប្រឆាំងភេវរកម្មដោយអនុលោមតាម“ យុទ្ធសាស្ត្រប្រឆាំងភេរវនិយមជាសកលរបស់អង្គការសហប្រជាជាតិ” និងទទួលបានលទ្ធផលជាវិជ្ជមាន។

ចំណែកប្រទេសកូរ៉េខាងជើងបានបញ្ជាក់ថាកូរ៉េខាងជើងគាំទ្រវិធានការរបស់ចិនក្នុងការការពារអធិបតេយ្យភាព សន្តិសុខ ផលប្រយោជន៍អភិវឌ្ឍន៍ជាតិ​ព្រមទាំងការលើកកម្ពស់និងការពារសិទ្ធិមនុស្ស ​និងប្រឆាំងយ៉ាងដាច់ខាតចំពោះប្រទេសពាក់ព័ន្ធដែលជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិនដោយ​យកករណីភូមិភាគស្វយ័តស៊ីនជាំងនិងបញ្ហាហុងកុងធ្វើជាលេស។

ប្រទេសស្រីលង្កាបានកោតសរសើរចំពោះភូមិភាគស្វយ័តស៊ីនជាំងរបស់ប្រទេសចិនដែលបានលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមយ៉ាងសកម្ម រក្សាស្ថិរភាពសង្គមនិងការពារ សិទ្ធិគ្រប់ផ្នែករបស់គ្រប់ជនជាតិនៅស៊ីនជាំង។

អ្នកបកប្រែ:马小青
ប្លុកពិសេស