翟茜茜
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រទេសចិននឹងសម្រេចការសាងសង់បណ្តាញគមនាគមន៍ជាតិចម្រុះបែបស្រ៊ីឌីដែលមានទំហំប្រហែល ៧សែនគីឡូម៉ែត្រនៅឆ្នាំ ២០៣៥ ដើម្បីធ្វើឱ្យមានសុក្រឹតភាពនូវបណ្តាញដឹកជញ្ជូនទៅកាន់ពិភពលោកទាំងមូល

2021-03-02 17:20:07 cri

      កាល​ពីថ្ងៃទី ១ ខែមីនា លោក​Li Xiaopeng រដ្ឋមន្រ្តីក្រសួងគមនាគមន៍​និង​ដឹក​ជញ្ជូន​​ប្រទេសចិន​បាន​ថ្លែងក្នុង​សន្និសីទសារ​ព័ត៌មាន​របស់ការិយាល័យ​ព័ត៌មាន​នៃ​ក្រុមប្រឹក្សាកិច្ចការរ​ដ្ឋ​ចិន​ថា​ តាម​ការប៉ាន់ប្រមាណ​ រហូត​ដល់​ឆ្នាំ ២០៣៥ ទំហំ​កសាង​បណ្តាញគមនាគមន៍ជាតិ​ចម្រុះបែប​ស្រ៊ីឌីរបស់ប្រទេសចិន​នឹង​មាន​ប្រវែង​សរុប​ប្រមាណ ៧សែន​គីឡូម៉ែត្រ​ ដែលក្នុង​នោះ​មាន​ផ្លូវដែក​ប្រមាណ ២សែន​គីឡូម៉ែត្រ​ ផ្លូវ​នាវាចរណ៍​​ជាន់​ខ្ពស់ប្រមាណ ២សែន ៥ ម៉ឺនគីឡូម៉ែត្រ និង​ព្រលានយន្តហោះ​ដឹកជញ្ជូនផ្នែក​​ស៊ីវិល​ប្រមាណ​ ៤០០ ។ ទន្ទឹមនឹងនេះដែរ ប្រទេស​ចិន​ក៏នឹង​បង្កើន​កិច្ចកសាង​ប្រព័ន្ធ​គមនាគមន៍​ ដើម្បី​ធ្វើ​ឱ្យ​មាន​សុក្រឹតភាព​នូវ​បណ្តាញ​ដឹក​ជញ្ជូន​ទៅកាន់​ពិភពលោក​ទាំងមូលផងដែរ ៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស