李庆莉
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រទេសចិន​អនុញ្ញាតឱ្យ​ប្រើប្រាស់​វ៉ាក់​សាំង​កូវីដ​ ១៩ ចាក់​តែ​មួយ​ដូស​ដំបូង​អង្អស់ដោយ​មាន​លក្ខខណ្ឌ​

2021-03-02 16:09:44

ទស្សនាវដ្តី​« India Today»បាន​ចុះផ្សាយ​ដំណឹង​កាលពីថ្ងៃទី​ ២៨ ខែ​កុម្ភៈថា​ ប្រទេសចិនបាន​​អនុញ្ញាតឱ្យ​ប្រើប្រាស់​វ៉ាក់​សាំង​កូវីដ​ ១៩ ចាក់​តែ​មួយ​ដូស​ដំបូង​អង្អស់ដោយ​មាន​លក្ខខណ្ឌ​ ។ វ៉ាក់​សាំងប្រភេទ​​នេះ​គឺ​វ៉ាក់​សាំង​កូវីដ​១៩ដែល​សហការ​គ្នា​សិក្សា​ស្រាវជ្រាវ​និង​ផលិត​ដោយ​ក្រុមហ៊ុនCanSino និង​ក្រុម​ការងារនៃ​បណ្ឌិត្យសភាយោធាចិន​​ដែល​ដឹកនាំ​ដោយលោកស្រី​​វេជ្ជបណ្ឌិត​​ Chenwei  ។ បន្ទាប់ពី​ការ​ចាក់​វ៉ាក់​សាំង​នេះ​រយៈពេល​ ១៤ ថ្ងៃ​ អាច​ទទួល​បា​ន​ប្រសិទ្ធភាព​​ល្អប្រសើរ​ក្នុង​ការ​ទប់​ទល់​នឹង​រោគសញ្ញា​ជា​ទូទៅ​នៃ​ជំងឺ​កូវីដ ១៩ ។

អ្នកបកប្រែ:李庆莉
ប្លុកពិសេស