刘妍
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកស៊ីជីនភីង៖ភាពក្រីក្រមិនមែនជាសង្គមនិយមទេ

2021-02-25 11:31:51 cri

    ថ្ងៃទី២៥ ខែកុម្ភៈ​លោក​ស៊ីជីនភីង​អ្នកដឹកនាំកំពូល​នៃ​បក្ស​និង​រដ្ឋ​ចិន​បាន​ថ្លែងថា​ ​ភាព​ក្រីក្រមិន​មែន​ជា​សង្គមនិយម​ទេ ​ប្រសិន​បើ​តំបន់​ក្រីក្រ​បន្ត​មាន​ភាព​ក្រីក្រ​ក្នុង​រយៈពេល​​យូរ ​ស្ថានការណ៍​មិន​អាច​ទទួល​បាន​ការ​កែប្រែ​ ​កម្រិត​ជីវភាព​រស់​នៅ​របស់​ប្រជាជន​មិន​ត្រូវ​បាន​លើក​កម្ពស់​យ៉ាង​លេច​ធ្លោ​ក្នុង​​រយៈពេល​យូរ​ ​​នោះ​វា​មិន​អាច​​បង្ហាញ​ពី​ឧត្តមភាព​នៃ​របប​សង្គមនិយម​ទេ ​ហើយ​ក៏​មិន​មែន​ជា​សង្គមនិយម​ដែរ។

មជ្ឈិម​បក្ស​កុម្មុយនិស្ត​ចិន ​ក្រុមប្រឹក្សា​កិច្ចការរដ្ឋ​ចិន​បាន​រៀបចំធ្វើ​មហាសន្និបាត​បូក​សរុប​លទ្ធផល​ការងារ​និង​ប្រគល់​ប័ណ្ឌ​សរសើរ​​ស្តីពី​សមិទ្ធផល​ពុះពារឧបសគ្គ​ក្នុង​ការ​លុបបំបាត់​ភាពក្រីក្រ​ចាប់​ពី​សមាជ​បក្ស​កុម្មុយនិស្ត​ចិន​លើក​ទី​១៨​មក។​

ចាប់​ពី​សមា​ជ​បក្ស​កុម្មុយនិស្ត​ចិន​លើក​ទី​១៨​មក​ ​បក្ស​កុម្មុយនិស្ត​ចិន​បាន​ចាត់​ទុក​ការងារ​ពុះពារ​ឧបសគ្គ​ក្នុង​ការ​លុប​បំបាត់​ភាពក្រីក្រ​ក្នុង​ជា​ភារកិច្ច​សំខាន់ ​នៃ​អភិបាលិកិច្ច​ជាតិ​បាន​ធ្វើ​ឱ្យ​​ជន​ក្រីក្រ​នៅ​ជនបទ​ចេញផុត​ពី​ភាព​ក្រីក្រ​ទាំងអស់ ​គិត​ជា​មធ្យម​ក្នុង​មួយ​ឆ្នាំ​ មាន​ជនក្រីក្រ​ជាង​១០លាន​នាក់​បាន​ចេញផុតពីភាព​ក្រីក្រ ​ស្មើនឹង​ចំនួន​ប្រជាជន​ទាំងអស់​នៃ​ប្រទេស​ខ្នាត​មធ្យម​មួយ​​​។​ការអភិវឌ្ឍ​សេដ្ឋកិច្ចសង្គម​នៅ​តំបន់​ក្រីក្រ​មាន​ការ​កែប្រែយ៉ាង​ខ្លាំង។​ចំនួន​ជនក្រីក្រ​ដែល​បាន​ចុះបញ្ជី​សុទ្ធតែ​​មិន​ព្រួល​បារម្ភ​ពី​បញ្ហា​ហូក​ចូក​ម្ហូ​និង​ស្លៀក​ពាក់​ ទទួល​បាន​ការ​​អប់រំ​ជា​កាតព្វកិច្ច ​សេវា​សុខាភិបាល​​ជា​មូលដ្ឋាន ​សុវត្ថិភាព​​លំនៅដ្ឋាន​និង​​ទឹក​ហូប​មាន​ការ​ធានា​​ ​ប្រាក់​ចំណូល​គិត​ជា​មធ្យម​ក្នុង​មនុស្ស​​ម្នាក់​បាន​កើន​ឡើង​ពី​២៩៨២យាន់​ប្រាក់​ចិន​នៅ​ឆ្នាំ​២០១៥​ដល់​១០៧៤០យាន់ប្រាក់​ចិន​នៅ​ឆ្នាំ​២០២០​ ​អត្រា​​កំណើន​ក្នុង​មួយ​ឆ្នាំ​គឺ​២៩,២% ​សមត្ថភាព​ចេញ​ផុត​ពី​ក្រីក្រ​ដោយ​ខ្លួន​ឯង​​បាន​ត្រូវ​លើក​កម្ពស់​​ជា​សន្សឹមៗ។​ផ្ទះ​ទ្រុឌទ្រោម​​​របស់ជន​ក្រីក្រ​ចំនួន​២៥លាន​៦​សែន​៨​ម៉ឺន​នា់​នៃ​គ្រួសារ​ចំនួន​៧លាន៩សែន​គ្រួសារ​​ទទួល​បាន​ការ​​ជួសជុលលម្អ​​ ​ផ្លូវ​ថ្នល់​ជនបទ​ដែល​ជុសជុល​​ឡើង​វិញ​មាន​ប្រវែង​សុរប​​១លាន​១សែន​គីឡូម៉ែត្រ​ ​បន្ថែម​ការ​សាងសង់​ផ្លូវ​ដែក​ប្រវែង​៣,៥ម៉ឺន​គីឡូម៉ែត្រ។​​អត្រា​ផ្គត់ផ្គង់​អគ្គិសនី​នៅ​ក្នុង​តំបន់​ក្រីក្រ​ឡើង​ដល់​៩៩% ​អត្រា​តភ្ជាប់​បណ្តាញ​អ៊ីនធឺណែត​តាម​បច្ចេកវិទ្យា​4G​និងFiber optics​នៅ​ភូមិក្រីក្រ​ចំនួន​​លើស​ពី​៩៨%៕

លោកស៊ីជីនភីង៖ភាពក្រីក្រមិនមែនជាសង្គមនិយមទេ_fororder_微信图片_20210225163134

 

អ្នកបកប្រែ:刘妍
ប្លុកពិសេស