王昭君
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកស៊ីជីនភីងប្រធានរដ្ឋចិនអញ្ជើញចុះត្រួតពិនិត្យការងារនៅខេត្តកួយចូវ នឹងសម្តែងការជូនពរឆ្នាំថ្មីប្រពៃណីចិនចំពោះប្រជាជនទូទាំងប្រទេសចិន

2021-02-04 11:05:21 cri

   មុនថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនដែល​ជិតចូលមកដល់​ លោក​ស៊ីជីនភីង​ប្រធានរដ្ឋចិន​បាន​​​អញ្ជើញចុះត្រួត​ពិនិត្យការងារ​នៅ​ខេត្តកួយចូវ ព្រមនិង​សួរសុខទុក្ខមន្ត្រីនិង​ប្រជាជន​នៅ​មូលដ្ឋាន​។ ​នៅ​រសៀលថ្ងៃទី​៣ខែ​កុម្ភៈ ​លោក​ស៊ីជីនភីងបាន​​អញ្ជើញទៅដល់​ស្រុក​ឈានស៊ីក្រុងពីជា ​ដើម្បីត្រួត​ពិនិត្យ​ជាក់ស្តែងនូវអេកូបរិស្ថាន​នៃទន្លេអ៊ូ ​ព្រម​និងដើរចូល​ភូមិហួវូឃុំជន ជាតមាវដើម្បីសួរ​សុខទុក្ខបងប្អូប្រជាកសិករ​។ ​នៅ​ទីលានវប្បធម៌ភូមិហួវូ ​លោក​ស៊ីជីនភីង​បាន​ជួប​សំណេះសំណាលយ៉ាង​ជិតស្និទ្ធជាមួយ​ប្រជាជនដែល​ចូលរួម​សកម្មភាព​ទំនៀមទម្លាប់​បុណ្យ​ចូលឆ្នាំ​ថ្មីប្រពៃណីចិនរបស់ជនជាតិភាគតិច​ ​ក៏ដូចជា​សម្តែងការ​ជូនពរឆ្នំថ្មី​ប្រពៃណីចិនចំពោះប្រជាជនទូទាំងប្រទេសចិន​ផងដែរ៕

 

 

អ្នកបកប្រែ:王昭君
ប្លុកពិសេស