李展精
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិន​បង្ហាញ​ថា​ ចិន​រីក​រាយបន្ត​​ផ្តល់ជំនួយ​និង​ការគាំទ្រ​តាម​លទ្ធភាពដែល​អាច​ធ្វើ​បាន​​ចំពោះ​សហរដ្ឋអាមេរិក​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​១៩​

2021-01-22 14:35:25 cri

ទាក់​ទិន​នឹង​ស្ថានការណ៍រីករាល​ដាល​នៃ​ជំងឺ​កូវីដ​១៩​នាពេល​បច្ចុប្បន្ន​នៅ​សហរដ្ឋអាមេរិក​ លោក​ស្រី ​Hua Chunying អ្នក​នាំពាក្យ​ក្រសួងការបរទេស​ចិន​បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ជាប្រចាំ​កាលពី​ថ្ងៃ​ទី​២១​ខែ​មករា​ថា​ លោក​ ស៊ី​ ជីនភីង​ ប្រធាន​រដ្ឋ​ចិន​ធ្លាប់​គូស​បញ្ជាក់​ជា​ច្រើន​លើក​ច្រើន​សាមកហើយ​ថា​ ការរួមសាមគ្គីគ្នានិងកិច្ចសហប្រតិបត្តិការ​គឺ​ជា​អាវុធ​​ដ៏​ខ្លាំង​ក្លា​បំផុតដើម្បីយកឈ្នះ​លើ​​ជំងឺកូវីដ​១៩​​។ ប្រទេស​ចិន​រីករាយបន្ត​រួម​ជាមួយ​បណ្តា​ប្រទេស​នានា​ក្នុង​នោះបូក​រួម​ទាំង​សហរដ្ឋអាមេរិកផង​ដើម្បី​បង្កើន​កិច្ចសហប្រតិបត្តិការ​ ​ ក៏​ដូចជា​រីករាយបន្ត​​​ផ្តល់ជំនួយ​និង​ការគាំទ្រ​តាម​លទ្ធភាពដែល​អាច​ធ្វើ​បានចំពោះ​សហរដ្ឋអាមេរិក​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​១៩​ ផងដែរ។

តាម​ការផ្សាយ​ដំណឹង​បាន​ឱ្យ​ដឹងថា​ ចំនួន​មនុស្ស​ស្លាប់​ដោយសារ​ជំងឺ​កូវីដ​១៩​នៅ​សហរដ្ឋអាមេរិក​បច្ចុប្បន្ន​បានកើន​លើស​ពី៤សែន​នាក់​ ក្រុង​វ៉ាស៊ីន​តោនបាន​ធ្វើ​សកម្មភាព​គោរព​វិញ្ញាណ្ខន្ធជាពិសេស ។ លោក​Joe Biden ប្រធានាធិបតីថ្មី ​សហរដ្ឋអាមេរិក​បានលើកឡើង​ក្នុងសុន្ទរកថា​ឡើង​កាន់​មុខតំណែងថា សហរដ្ឋអាមេរិក​កំពុង​ឈាន​ចូល​ដំណាក់​កាល​អាក្រក់​បំផុត​នៃ​ការ​រីក​រាលដាល​នៃ​ជំងឺ​កូវីដ​១៩​  ត្រូវ​ការប្រមែប្រមូល​ផ្តុំ​កម្លាំង​ទាំង​អស់​ដើម្បី​ឆ្លង​កាត់​រដូវ​រងារដ៏​​ខ្មៅងងឺតនេះ​៕

អ្នកបកប្រែ:李展精
ប្លុកពិសេស