李展精
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួង​ការបរទេស​ចិន​បង្ហាញ​ថា​ លោក​Guterres គឺ​ជាបក្ខជន​ដ៏​សក្តិសមសម្រាប់តំណែងជា​អគ្គលេខាធិការ​នៃ​អង្គការ​សហប្រជាជាតិ​អាណត្តិ​ក្រោយ​

2021-01-22 14:36:37 cri

    លោក​ស្រី ​Hua Chunying អ្នក​នាំពាក្យ​ក្រសួងការបរទេស​ចិន​​បាន​ថ្លែង​ពេល​ឆ្លើយ​សំណួរ​ ក្នុង​សន្និសីទ​សារព័ត៌មាន​ជា​ប្រចាំកាលពី​ថ្ងៃ​ទី​២១ខែ​មករាថា  តាំងពីលោក​Guterres ចូលកាន់​មុខ​តំណែង​ជា​អគ្គលេខាធិការ​នៃ​អង្គការ​សហប្រជាជាតិ​​មក​ អង្គការ​សហប្រជាជាតិ​បាន​ដើរតួនាទី​យ៉ាង​សកម្ម​ក្នុង​ការ​គាំពារ​សន្តិភាព​និង​សន្តិសុខ​ពិភពលោក​​ ការ​ជំរុញ​ការ​អភិវឌ្ឍ​ជា​និរន្តរភាព​ និង​ការ​ជំរុញ​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ខាង​ការ​ទប់​ស្កាត់ជំងឺ​​កូវីដ​១៩​  ប្រទេស​ចិន​សូមវាយ​តម្លៃ​ខ្ពស់​ចំពោះសមិទ្ធផល​ទាំង​នេះ​ ប្រទេស​ចិន​សម្គាល់ឃើញថា​ លោក​Guterres គឺ​ជាបក្ខជន​ដ៏​សក្តិសមសម្រាប់តំណែងជា​អគ្គលខាធិការ​​នៃ​អង្គការ​សហប្រជាជាតិ​អាណត្តិ​ក្រោយ​។

    លោក​ស្រី ​Hua Chunying បាន​ថ្លែងទៀត​ថា​ ក្នុង​នាម​ជា​អង្គការ​អន្តរជាតិ​អន្តររដ្ឋាភិបាល​ដែល​ប្រកប​ដោយ​លក្ខណៈទូទៅ​​ ភាពជាតំណាង​និង​កិត្យានុភាព​ ៧០ឆ្នាំ​កន្លង​មកនេះ​អង្គការសហប្រជាជាតិ​បានរួម​ចំណែក​ដ៏​សំខាន់​ដើម្បី​ជំរុញ​សន្តិភាព​និង​ការអភិវឌ្ឍរបស់ពិភពលោក​ ពោលគឺ​មាន​​តួនាទីដ៏​សំខាន់​មិន​អាច​ជំនួស​បានឡើយ​​៕

អ្នកបកប្រែ:李展精
ប្លុកពិសេស