马小青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អង្គការសុខភាពពិភពលោកថ្លែងថា ទង្វើស្តុកទុកវ៉ាក់សាំងប្រឆាំងវីរុសកូវីដ១៩របស់ប្រទេសមួយចំនួននឹងប៉ះពាល់ដល់ការងើបឡើងវិញនៃបណ្តាប្រទេសអាហ្វ្រិកពីការរីករាលដាលនៃជំងឺនេះ

2021-01-22 15:53:07 cri

 

 

កាលពីថ្ងៃទី ២១ ខែមករាតាមម៉ោងក្នុងតំបន់ ​ទីភ្នាក់ងារអង្គការសុខភាពពិភពលោកប្រចាំតំបន់អាហ្វ្រិកបានធ្វើសន្និសីទសារព័ត៌មានតាមអនឡាញដើម្បីធ្វើបទបង្ហាញពីផែនការនិងការលំបាកនៃការចាក់វ៉ាក់សាំងប្រឆាំងវីរុសកូវីដ១៩ដោយទ្រង់ទ្រាយធំក្នុងទ្វីបអាហ្វ្រិក។ លោក Matshidiso Rebecca Moetiនាយកទីស្នាក់ការប្រចាំតំបន់អាហ្វ្រិកនៃ​អង្គការ​សុខ​ភាពពិភពលោក​បានមានប្រសាសន៍ថា ​ក្នុងរយៈពេលដ៏ខ្លីបន្ទាប់ពីការលេចចេញវីរុសកូវីដ១៩ ​វ៉ាក់សាំងដ៏មានសុវត្ថិភាពនិងប្រសិទ្ធភាពជាច្រើនត្រូវបានស្រាវជ្រាវនិងផលិត​ឡើង​ហើយទទួលបានការអនុម័តឱ្យប្រើប្រាស់នៅទូទាំងពិភពលោកនេះជាសមិទ្ធផលដ៏​អស្ចារ្យមួយ។

ប៉ុន្តែ ដោយសារប្រទេសមួយចំនួនបានឈានដល់​កិច្ចព្រមព្រៀងទ្វេភាគីក្នុងការបញ្ជាទិញវ៉ាក់សាំងប្រឆាំងវីរុសកូវីដ១៩ ​ដែលនាំឱ្យ​មានការស្តុកទុកវ៉ាក់សាំងយ៉ាងច្រើនសន្ធឹក ​ ដែលនាំឱ្យ​វ៉ាក់សាំងឡើងថ្លៃ ការនេះនឹងប៉ះពាល់យ៉ាងខ្លាំងដល់ការងើបឡើងវិញនៃបណ្តាប្រទេសអាហ្វ្រិកពីការរីករាលដាលជំងឺឆ្លងនេះ។

អ្នកបកប្រែ:马小青
ប្លុកពិសេស