郭翔青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖ជំរុញទំនាក់ទំនងរវាងចិននិងអាមេរិកត្រឡប់ទៅផ្លូវត្រឹមត្រូវវិញ តាមរយៈការដើរស្របតាមទិសដៅជាមួយគ្នា

2021-01-22 14:50:13 cri

  ថ្ងៃទី​២០​ខែ​មករា តាម​ម៉ោង​ក្នុង​តំបន់ លោក ចូ បៃដិន ប្រធានាធិបតី​អាមេរិកបាន​ស្បថ​ឡើង​កាន់មុខ​តំណែងជាផ្លូវការ ។ ពេល​មុន​នេះ ប្រព័ន្ធ​សារព័ត៌មាន​អាមេរិកធ្លាប់​បាន​ផ្សាយ​ដំណឹង​ថា លោក បៃដិន​ គ្រោង​នឹង​តែង​តាំង​លោក Kurt Campbell អ្នក​ជំនាញ​ជើង​ចាស់​របស់​អាមេរិក​លើ​វិស័យ​គោលនយោបាយ​ការ​ទូត​អាស៊ី​ ជា​មន្ត្រី​ទទួល​បន្ទុក​កិច្ចការ​អាស៊ី ហើយ​មុខ​តំណែង​មួយ​នេះ​ជា​មុខ​តំណែង​ថ្មីបន្ទាប់​ពី​លោក​បៃដិន​​ឡើង​កាន់តំណែងជា​ប្រធានាធិបតី ។ ក្រៅពីនេះលោក ​ Kurt Campbell លោក បៃដិន​នឹង​តែង​តាំង​មន្ត្រី​៣រូប​ទៀត​ សម្រាប់​ដោះ​ស្រាយ​ដោយ​ឡែក​ពីគ្នានូវ​កិច្ច​ការ​អាស៊ី​ប៉ាស៊ីហ្វិក​ ក្នុ​ងនោះ​បូក​រួម​ទាំង​បញ្ហា​ពាក់ព័ន្ធនឹងចិន​ ឥណ្ឌា​ ជប៉ុន​និង​កូរ៉េខាង​ត្បូង​ជាដើម ។

      ទាក់ទិន​នឹង​រឿង​នេះ លោក Harry Harding អ្នក​ស្រាវជ្រាវ​ជាន់ខ្ពស់​នៃ​មជ្ឈមណ្ឌល​ Miller របស់​សកលវិទ្យាល័យ​Virginia អាមេរិក​បាន​ថ្លែង​ថា មិន​បាច់សង្ស័យ​ឡើយ រដ្ឋាភិបាល​របស់​លោកបៃដិន​រំពឹង​ទុកឱ្យ​រៀប​ចំកិច្ច​សន្ទនា​ជា​ថ្មី​ឡើង​វិញ​ជា​មួយ​ប្រទេសចិន​ ប៉ុន្តែ ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរ​អាច​ត្រូវ​បាន​កែលម្អឬអត់ បច្ចុប្បន្ន​នៅមិន​អាច​ប៉ាន់ប្រមាណ​បានឡើយ ។

      ចាប់តាំងពី​លោក​ត្រាំ​បាន​ឡើង​កាន់​មុខ​តំណែងមក ខ្លឹម​សារ​របស់​ទំនាក់​ទំនង​រវាង​ចិន​និង​អាមេរិក​បាន​ប្រែ​ពី​កិច្ចសហប្រតិបតិ្តការ​ទៅ​ជាការ​ប្រកួត​ប្រជែង ។ ក្នុង​បរិបទ​ដែល​ជម្លោះ​ផ្នែកសេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​មាន​ភាពកាន់​តែ​ស៊ី​ជម្រៅ អ្នក​នយោបាយ​អាមេរិក​មួយ​ចំនួន​ដែល​ញៀន​គំនិត​សង្គ្រាម​ត្រជាក់ បាន​វាយ​ប្រហារ​ប្រទេស​ចិនយ៉ាង​គឃ្លើនដោយមិន​សំចៃដៃ ។ ប្រការ​នេះ​បណ្តាល​ឱ្យ​ទំនាក់​ទំនង​រវា​ង​ចិន​និង​អាមេរិករំលេច​និន្នាការ​បដិបក្ខ​គ្នា​ដោយ​គ្រប់​ជ្រុង​ជ្រោយ ។

      លោក បៃដិន​ធ្លាប់ប្រកាសជាសាធារណៈថា គោលនយោបាយ​ពាណិជ្ជកម្ម​ចំពោះ​ចិន​របស់លោក ត្រាំ មិន​បាន​ការ​ទេ លោក​ចង់​ស្វែង​រក​គោល​នយោបាយ​ពាណិជ្ជកម្ម​ជា​មួយ​ប្រទេសចិន​ដែល​អាច​ទទួល​បានការ​វិវឌ្ឍ​រីក​ចម្រើន​យ៉ាង​ពិត​ប្រាកដ ។ ជា​ការ​ពិត​ណាស់ ប្រទេស​ចិន​មិនអាច​សម្គាល់​ឃើញ​ថា ជម្លោះផ្នែក​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​រវាង​ចិន​និង​អាមេរិក​ជិត​នឹង​បញ្ចប់ ហើយ​បញ្ហា​ជារចនាសម័្ពន្ធ​រវាង​ចិន​និង​អាមេរិក​ក៏នឹងទទួល​បាន​ដំ​ណោះ​ស្រាយផងដែរ ។ ប៉ុន្តែ ការឡើង​កាន់​មុខ​តំណែងរបស់​លោក​បៃដិន​ ពិត​ជា​នឹង​បញ្ឈប់នូវ​ចង្វាក់នៃសង្រ្គាម​ពាណិជ្ជកម្ម​ជា​មួយ​ចិន​របស់​អាមេរិក ក៏​ដូច​ជា​បាន​ផ្តល់​នូវ​ឱកាស​និង​ចន្លោះ​សម្រាប់​រៀប​ចំ​ឡើង​វិញនូវ​ទំនាក់​ទំនងផ្នែក​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរផង​ដែរ ។

      បើ​ឈរលើ​មុំរបស់​ប្រទេស​ចិន​ ការ​ចៀសវាង​ពី​ការផ្តាច់​ទំនាក់​ទំនងផ្នែក​សេដ្ឋកិច្ច​និង​ពាណិ​ជ្ជកម្ម​ ចៀសវាង​ពី​ការ​ធ្លាក់​ក្នុង​សង្គ្រាម​ត្រជាក់ គឺ​ជាអាកប្បកិរិយារបស់ចិន​យ៉ាង​ច្បាស់លាស់​ជាប់រហូតមក។ ដោយ​ប្រកាន់​ខ្ជាប់​ទំនួល​ខុស​ត្រូវនិង​ចិត្ត​ស្មោះ​បែប​នេះ នៅឆ្នាំ​២០២០ រដ្ឋាភិបាល​ចិន​បាន​ពន្លឿនការជំរុញ​កិច្ច​សហប្រតិបតិ្តការ​ជាច្រើន​លើ​វិស័យ​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​ ដោយ​ឡែក​នៅ​ថ្ងៃទី​១៥ ខែវិច្ឆិកា បាន​ចុះ​ហត្ថលេខា​ដោយ​ជោគជ័យ​លើ​ « កិច្ចព្រមព្រៀងស្តីពីទំនាក់ទំនងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (អាសិប)»  នៅថ្ងៃទី​៣០ ខែ​ធ្នូ បាន​សម្រេច​បាន​នូវ​កិច្ច​ចរចាស្តីពី​កិច្ច​ព្រម​ព្រៀង​វិនិយោគ​រវាង​ចិន​និង​អឺរ៉ុប ។

      រំពឹង​ថា លោក​បៃដិន​ ដែល​ធ្លាប់​ទទួល​ទានម៉ីសៀងនៅ​ក្បែរ​វិមានស្គរកាល​ពី​៩​ឆ្នាំ​មុន​នៅ​ក្រុង​ប៉េកាំងអាចស្តារទំនាក់​ទំនង​រវាង​ចិន​និង​អាមេរិក​ជា​ថ្មី​ឡើងវិញ​ក្នុង​ឆ្នាំ​ថ្មី ក្នុងន័យ​បង្វែរ​និន្នាការ​ធ្លាក់​ចុះជាបន្តបន្ទាប់នៃ​ទំនាក់ទំនង​ប្រទេស​ទាំង​ពីរ ព្រម​ទាំង​ធ្វើ​ឱ្យ​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ​ក្លាយ​ជាអ្នក​ទទួល​បាន​ផល​ប្រយោជន៍​ពី​ការ​ប្រកួត​ប្រជែង​ដ៏​វិជ្ជមានរវាង​ប្រទេស​ទាំង​ពីរ ៕

#CCFR Comment#បទវិភាគ៖ជំរុញទំនាក់ទំនងរវាងចិននិងអាមេរិកត្រឡប់ទៅផ្លូវត្រឹមត្រូវវិញ តាមរយៈការដើរស្របតាមទិសដៅជាមួយគ្នា_fororder_01221

#CCFR Comment#បទវិភាគ៖ជំរុញទំនាក់ទំនងរវាងចិននិងអាមេរិកត្រឡប់ទៅផ្លូវត្រឹមត្រូវវិញ តាមរយៈការដើរស្របតាមទិសដៅជាមួយគ្នា_fororder_01222

 

អ្នកបកប្រែ:郭翔青
ប្លុកពិសេស