马小青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ្នកដឹកនាំសហភាពអឺរ៉ុបរំពឹងអាចស្តារទំនាក់ទំនងឆ្លងមហាសមុទ្រ​អាត្លង់ទិកឡើងវិញ ហើយសង្កត់ធ្ងន់នូវស្វ័យភាពផ្នែកយុទ្ធសាស្ត្ររបស់ខ្លួន

2021-01-21 16:23:32 cri

 

កាលពីថ្ងៃទី​២០ខែមករាតាមម៉ោងក្នុងតំបន់​លោកCharles Michelប្រធានក្រុមប្រឹក្សាអឺរ៉ុប បានថ្លែងថា ការដែលលោកJoseph Robinette Bidenឡើងកាន់តំណែងជាប្រធានាធិបតី​អាមេរិកបានផ្តល់ឱកាសសម្រាប់ការស្តារទំនាក់ទំនងឆ្លងមហាសមុទ្រអាត្លង់ទិកឡើងវិញ ប៉ុន្តែការខ្វែងគំនិតជាជាច្រើនរវាងអឺរ៉ុបនិងសហរដ្ឋអាមេរិកនឹងមិនអាចសាបសូន្យ​ទៅ​ដោយ​សារ​រឿងនេះនោះ​ឡើយ។សហភាពអឺរ៉ុបត្រូវដើរតួនាទីកាន់តែសំខាន់លើឆាកអន្តរជាតិ និងពង្រឹងស្វ័យភាពផ្នែក​យុទ្ធសាស្ត្ររបស់ខ្លួនបន្ថែមទៀត។

នៅថ្ងៃដដែលនោះ​លោកCharles Michel បានលើក​ឡើងនូវវិស័យសំខាន់ៗចំនួន ៥ សម្រាប់ការពង្រឹងកិច្ចសហប្រតិបត្តិការរវាងអឺរ៉ុបនិងសហរដ្ឋអាមេរិក ដែលរួមមានទាំងការ​ជំរុញកិច្ចសហប្រតិបត្តិការពហុភាគី រួមគ្នាប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ១៩​និងការឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុជាដើម។

នៅថ្ងៃដដែលលោកស្រីUrsula von der Leyen ប្រធានគណៈកម្មាធិការសហភាពអឺរ៉ុប ក៏បានថ្លែងសុន្ទរកថានៅក្នុងសភាអឺរ៉ុបដោយលើកឡើង ថា​ សហភាពអឺរ៉ុបបានត្រៀមខ្លួនរួចហើយ​ដើម្បីផ្លាស់ប្តូរទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក ប៉ុន្តែក្នុងពេលជាមួយគ្នានេះ សហភាព​អឺរ៉ុបក៏ត្រូវដឹងច្បាស់ដែរអំពីបញ្ហាប្រឈមនាពេលបច្ចុប្បន្ននៃទំនាក់ទំនងអឺរ៉ុប - អាមេរិក។

អ្នកបកប្រែ:马小青
ប្លុកពិសេស