孔思琦
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកស៊ីជីនភីង ប្រធារដ្ឋចិននឹងចូលរួមកិច្ចប្រជុំសន្ទនាស្តីពី“របៀវារៈដាវ៉ូស”នៃវេទិកាសេដ្ឋកិច្ចពិភពលោក ក្រសួងការបរទេសថ្លែងថា​​ ចិននឹងបន្តរួមចំណែករបស់ខ្លួនក្នុងកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩និងការងើបឡើងវិញនៃសេដ្ឋកិច្ចអន្តរជាតិ

2021-01-21 16:43:46

​      រសៀលថ្ងៃទី១៩ ខែមករា  នៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំរបស់ក្រសួងការបរទេសចិន  មានអ្នកសារព័ត៌មានបានសួរថា ​លោកប្រធានរដ្ឋចិនស៊ីជីនភីងនឹងចូលរួមក្នុងកិច្ចប្រជុំសន្ទនាស្តីពី“របៀវារៈដាវ៉ូស”នៃវេទិកាសេដ្ឋកិច្ចពិភពលោក​  ​​តើចិនមានការរំពឹងទុកអ្វីខ្លះចំពោះ កិច្ចប្រជុំសន្ទនាលើកនេះ? ហើយចិនបញ្ចេញព័ត៌មានអ្វីខ្លះ?

     លោកស្រី​HuaChunying ​អ្នកនាំពាក្យក្រសួងការបរទេសចិនបានឆ្លើយតបថា នៅខែមករាឆ្នាំ២០១៧ លោកប្រធានរដ្ឋចិនស៊ីជីនភីងបានចូលរួមកិច្ចប្រជុំប្រចាំឆ្នាំនៃវេទិកាសេដ្ឋកិច្ចពិភពលោកជាលើកដំបូងព្រមទាំងបានថ្លែងសុន្ទរកថាគន្លឹះនៅក្នុងពិធីបើក ​ ដែលបាន​អធិប្បាយ​ជាប្រព័ន្ធនូវ​គំនិតផ្តួចផ្តើមរបស់ចិនអំពីការធ្វើ​សកលភាវូបនីយកម្មសេដ្ឋកិច្ច  បានធ្វើឱ្យសហគមន៍អន្តរជាតិមានការចាប់អារម្មណ៍យ៉ាងខ្លាំង។នាពេលបច្ចុប្បន្ននេះ​  ជំងឺកូវីដ១៩នៅតែកំពុងរីករាលដាលនៅទូទាំងពិភពលោក ​ ហើយសេដ្ឋកិច្ចពិភពលោកបានថម ថយយ៉ាងខ្លាំង។ យើងសង្ឃឹមហើយជឿជាក់ថា ​ កិច្ចប្រជុំសន្ទនានេះនឹងជួយប្រមូលផ្តុំគំនិតឯកភាពជាសកល  ​កសាងទំនុកចិត្តជាសកលឡើងវិញ   និងជំរុញកិច្ចសហប្រតិបត្តិការជាសកល ​​​ ។

​​​​​​    លោកស្រី​HuaChunyingបានថ្លែងទៀតថា​​   ប្រទេសចិននឹងបន្តរួមចំណែកជាពុទ្ធិនិងកម្លាំងរបស់ខ្លូនក្នុងកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩អន្តរជាតិ ​  ការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោក ​ ការទប់ទល់បញ្ហាប្រឈមជាសកល​​​​  និងធ្វើឱ្យមានសុក្រឹតភាពនូវអភិបាលកិច្ចជាសកល៕

អ្នកបកប្រែ:孔思琦
ប្លុកពិសេស