邓倩
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

រថភ្លើងល្បឿនលឿនស៊េរីFuxing( ហ្វូស៊ីង )ត្រូវបានដាក់ឱ្យប្រើប្រាស់ទាំងស្រុង បច្ចេកទេសរថភ្លើងល្បឿនលឿនរបស់ចិនស្ថិតនៅលំដាប់នាំមុខលើពិភពលោក

2020-12-21 15:49:48

រថភ្លើងល្បឿនលឿនស៊េរីFuxing( ហ្វូស៊ីង )ត្រូវបានដាក់ឱ្យប្រើប្រាស់ទាំងស្រុង  បច្ចេកទេសរថភ្លើងល្បឿនលឿនរបស់ចិនស្ថិតនៅលំដាប់នាំមុខលើពិភពលោក

      ពេលថ្មីៗនេះ ​រថភ្លើងលេខ CR300  ​​ដែល​មាន​ល្បឿន 250 គីឡូម៉ែត្រ/ម៉ោង ​(km/h)  ​​​នៃ​ក្រុមរថភ្លើង​លឿន​ស៊េរី​ ហ្វូស៊ីង ​បាន​បញ្ចប់​​ការផលិតនិង​ដាក់ឱ្យ​ប្រើប្រាស់​ដោយ​ជោគជ័យ​ ​​ដែល​នឹង​បើក​បរ​លើ​ផ្លូវដែក​ល្បឿន​លឿន​មួយចំនួន​ក្នុង​ប្រទេសចិន ​។ ​គិត​មក​ត្រឹម​បច្ចុប្បន្ន​នេះ ​រថភ្លើង​ស៊េរី​ ហ្វូស៊ីង ​ដែលមាន​ល្បឿន​ពី​ 160 km/h ដល់  350 km/h ​បាន​ត្រូវ​​ដាក់​​ឱ្យ​ប្រើប្រាស់​ទាំងស្រុង​ហើយ ​ដែល​មាន​ន័យថា​​  ​​​បច្ចេកទេស​ផ្លូវដែក​ល្បឿន​លឿន​នៃ​ប្រទេសចិន​កំពុង​បន្ត​​​នាំមុខ​លើ​​ពិភពលោក។

       បច្ចេកទេស​គន្លឹះ​នៃ​ការផលិត​និង​ការដំណើរការ​​នៃ​ក្រុមរថភ្លើង​ស៊េរី​  ហ្វូស៊ីង ​សុទ្ធតែ​សិក្សា​​ស្រាវជ្រាវ​និង​ផលិត​ដោយ​​​ប្រទេសចិន​ផ្ទាល់​។ ​ក្នុង​​ចំណោម​ស្តង់ដារ​សំខាន់​ៗ​ចំនួន 254 ​នៃ​វិស័យ​ផ្លូវដែក​ល្បឿនលឿន​ពិភពលោក ​មាន​ 84% គឺ​កំណត់​ដោយ​ប្រទេសចិន​។

      បច្ចុប្បន្ន ​​រថភ្លើង​ស៊េរី  ហ្វូស៊ីង ​បាន​ដំណើរការ​​​ប្រកប​ដោយ​សុវត្ថិភាព​ក្នុង​ប្រទេសចិន​សរុប​​ 836 ​លាន​គីឡូម៉ែ្រត​ ​បាន​ដឹកជញ្ជូន​អ្នកដំណើរចំនួន 827 ​លាននាក់៕​

 

រថភ្លើងល្បឿនលឿនស៊េរីFuxing( ហ្វូស៊ីង )ត្រូវបានដាក់ឱ្យប្រើប្រាស់ទាំងស្រុង  បច្ចេកទេសរថភ្លើងល្បឿនលឿនរបស់ចិនស្ថិតនៅលំដាប់នាំមុខលើពិភពលោក

រថភ្លើងល្បឿនលឿនស៊េរីFuxing( ហ្វូស៊ីង )ត្រូវបានដាក់ឱ្យប្រើប្រាស់ទាំងស្រុង  បច្ចេកទេសរថភ្លើងល្បឿនលឿនរបស់ចិនស្ថិតនៅលំដាប់នាំមុខលើពិភពលោក

 

អ្នកបកប្រែ:邓倩
ប្លុកពិសេស