徐晓霞
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិន៖ ភាគីចិនរីករាយបង្កើនកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសអាស៊ាននានា

2020-12-01 11:35:07 cri

    ពិព័រណ៍​ចិន-អាស៊ាន​និង​កិច្ចប្រជុំកំពូល​ធុរកិច្ច​និង​វិនិយោគ​ចិន-អាស៊ាន​លើកទី១៧​បានបិទបញ្ចប់​នៅថ្ងៃទី៣០​ខែវិច្ឆិកា បណ្តាភាគី​បាន​ចុះហត្ថលេខា​លើ​គម្រោងវិនិយោគ​និងកិច្ចសហប្រតិបត្តិការ​ទាំងក្នុងនិងក្រៅប្រទេស​ចំនួន៨៦​កម្រោង ដែលមាន​ទំហំវិនិយោគ​សរុប ២៦៣៨៧០ លានយាន់​ប្រាក់ចិន ត្រូវជា​អត្រាកំណើន ៤៣,៦ ភាគរយ ដែលជា​កំណើនខ្ពស់​បំផុត​ក្នុងប្រវត្តិសាស្ត្រ​នៃពិព័រណ៍​ចិន-អាស៊ាន ។ លោកស្រី​Hua Chunying អ្នកនាំពាក្យ​ក្រសួង​ការបរទេសចិន​បានថ្លែង​អំពីរឿង​នេះថា វាបាន​បង្ហាញយ៉ាងពេញលេញនូវ​កម្លាំងទាក់ទាញ​កាន់តែខ្លាំងឡើងៗ​នៃពិព័រណ៍​ចិន-អាស៊ាន សហគ្រាស​ចិននិង​អន្តរជាតិ​កាន់តែច្រើនឡើងៗ​កំពុង​ស្វែងរក​ផលប្រយោជន៍អភិវឌ្ឍន៍​តាមរយៈ​វេទិកានេះ ។

    លោកស្រី​បានថ្លែង​ទៀតថា ប្រទេសចិន​កំពុង​ពន្លឿន​ការកសាងនិម្មាបនកម្ម​អភិវឌ្ឍន៍ថ្មី ពង្រីក​ការបើកទូលាយ​យ៉ាងម៉ឺងម៉ាត់​មិនងាករេ វានឹង​ជំរុញ​យ៉ាងខ្លាំងនូវ​ការស្តារ​សេដ្ឋកិច្ច​ក្នុងតំបន់​ឡើងវិញ ភាគីចិន​រីករាយ​ជំរុញ​កិច្ចសហប្រតិបត្តិការ​លើគ្រប់វិស័យ​ជាមួយ​បណ្តាប្រទេស​អាស៊ាននានា កសាង​សហគមន៍​រួមវាសនា​ចិន-អាស៊ាន​ដែលកាន់តែ​ជិតស្និទ្ធ ដើម្បី​រួមចំណែក​កាន់តែធំ​ក្នុងការគាំពារ​សន្តិភាព ស្ថិរភាព វឌ្ឍនភាព​និងវិបុលភាព​ក្នុងតំបន់​និងពិភពលោក ៕

អ្នកបកប្រែ:徐晓霞
ប្លុកពិសេស