孔思琦
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិនបង្ហាញការភ្ញាក់ផ្អើលយ៉ាងខ្លាងចំពោះករណីដែលអ្នកវិទ្យាសាស្ត្រអ៊ីរ៉ង់ស្លាប់ដោយសារការវាយប្រហារ

2020-12-01 10:57:48

   ទាក់ទិននឹងករណីដែលរូបវិទូខាងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ត្រូវបានធ្វើឃាត​ ​​​លោកស្រីHua Chunying​​  អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងក្នុងសន្និសីទសារព័ត៌មានជាប្រចាំកាលពីថ្ងៃទី៣០ខែវិច្ឆិកាថា​​​​​   ប្រទេសចិន មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះករណីដែលអ្នកវិទ្យាសាស្ត្រអ៊ីរ៉ង់បានស្លាប់ដោយសារការវាយប្រហារ    ចិនថ្កោលទោសចំពោះបទឧក្រិដ្ឋដ៏ហិង្សាមួយនេះ  ហើយសង្ឃឹមថាព្រឹត្តិការណ៍នេះនឹងត្រូវបានស៊ើបអង្កេតយ៉ាងហ្មត់ចត់។

   លោកស្រី Hua Chunying​​ បានសង្កត់ធ្ងន់ថា​​   ប្រទេសចិនប្រឆាំងនូវរាល់សកម្មភាពដែលធ្វើឱ្យស្ថានការណ៍ក្នុងតំបន់មានភាពកាន់តែតានតឹងនិងបំផ្លាញសន្តិភាពនិងស្ថិរភាពក្នុងតំបន់។បច្ចុប្បន្ននេះ ​​ស្ថានការណ៍ក្នុងតំបន់មានភាពស្មុគស្មាញនិងរសើបខ្លាំង ​ ដូចនេះ គ្រប់ភាគីគួរតែធ្វើកិច្ចខិតខំប្រឹងប្រែងជាមួយគ្នាដើម្បីបន្ធូរបន្ថយភាពតានតឹងក្នុងតំបន់​  ក៏ដូចជាគាំពារសន្តិភាពនិងស្ថិរភាពក្នុងតំបន់។៕

អ្នកបកប្រែ:孔思琦
ប្លុកពិសេស