徐晓霞
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ពិព័រណ៍ចិន-អាស៊ានលើកទី១៧បានបិទបញ្ចប់ជាមួយនិងទំហំវិនិយោគដែលចុះហត្ថលេខាធ្វើកិច្ចសហប្រតិបត្តិការចំនួន ២៦៣៨០០ លានយាន់ប្រាក់ចិន

2020-12-01 11:34:10 cri

    កាលពីថ្ងៃទី៣០ខែវិច្ឆិកា ពិព័រណ៍​ចិន-អាស៊ាន​លើកទី១៧​បានបិទបញ្ចប់​នៅក្រុងណាននីង​ភូមិភាគ​ស្វយ័ត​ក្វាងស៊ីប្រទេសចិន ។ ពិព័រណ៍​លើកនេះ​បានបង្ហាញយ៉ាង​ពេញលេញនូវ​សមិទ្ធផល​រួមគ្នាប្រយុទ្ធប្រឆាំងនឹង​ជំងឺកូវីដ១៩​រវាង​ចិននិងអាស៊ាន ធ្វើឱ្យ​ស៊ីជម្រៅ​នូវការផ្លាស់ប្តូរ​និងកិច្ចសហប្រតិបត្តិការ​លើវិស័យនានា​ដោយគ្រប់ជ្រុងជ្រោយ ដែល​ទទួលបាន​ផ្លែផ្កា​យ៉ាងល្អប្រសើរ ។

    តាមការ​ឧទ្ទេសនាម​បានឱ្យដឹងថា ពិព័រណ៍​លើកនេះបានរៀបចំ​សកម្មភាព​ជំរុញ​សេដ្ឋកិច្ចនិង​ពាណិជ្ជកម្ម​ទាំងតាមអនឡាញ​និងនៅកន្លែង​ផ្ទាល់​សរុប​ជាង ១៥០ លើក បានរៀបចំ​វេទិកាជាន់ខ្ពស់​ជាច្រើន​ក្នុងក្របខ័ណ្ឌ​ពិព័រណ៍ចិន-អាស៊ាន​ដែល​គ្របដណ្តប់​លើវិស័យជាច្រើន ដូចជា​តំបន់ពាណិជ្ជកម្មសេរី សុខាភិបាល កំពង់ផែព័ត៌មាននិង​ហិរញ្ញវត្ថុ​ជាដើម ដោយបាន​ចុះហត្ថលេខាលើ​គម្រោងវិនិយោគ​និងសហប្រតិបត្តិការ​ចំនួន ៨៦ គម្រោង ដែលមាន​ទំហំវិនិយោគ​សរុប ២៦៣៨៧០ លានយាន់​ប្រាក់ចិន កើនឡើង 43,6 ភាគរយ​បើប្រៀបធៀបនឹង​ពិព័រណ៍លើកមុន គឺជា​ពិព័រណ៍ដែល​មានកំណើន​ទំហំវិនិយោគ​ច្រើនបំផុត​គិតតាំងពី​ការរៀបចំ​ពិព័រណ៍លើកដំបូង​កាលពី​ឆ្នាំ ២០០៤ មក ៕

អ្នកបកប្រែ:徐晓霞
ប្លុកពិសេស