徐晓霞
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អាមេរិករកឃើញករណីឆ្លងវីរុសកូវីដ១៩ថ្មីលើសពី ១០ ម៉ឺននាក់ជារៀងរាល់ថ្ងៃចំនួន ២០ ថ្ងៃជាប់ កម្ពុជារកឃើញករណីឆ្លងវីរុសកូវីដ១៩ដែលរាលដាលក្នុងសហគមន៍ជាលើកដំបូង

2020-11-30 14:43:01 cri

    ទិន្នន័យ​នៃសកលវិទ្យាល័យ​Johns Hopkins​អាមេរិក​បានបង្ហាញឱ្យ​ឃើញថា គិតត្រឹម​វេលាម៉ោង ៧ និង​២៧ នាទី​ព្រឹកថ្ងៃទី ៣០ ខែវិច្ឆិកា​តាមម៉ោង​ក្រុងប៉េកាំង ករណីឆ្លង​ជំងឺកូវីដ១៩​លើទូទាំងពិភពលោក​មានដល់ទៅ 62629797 ករណី ហើយករណីស្លាប់​មាន 1457998 ករណី ។ អាមេរិក​ជាប្រទេស​ដែលមានសភាពការណ៍​រាលដាល​ជំងឺកូវីដ១៩​ដ៏ធ្ងន់ធ្ងរបំផុត​លើលោក ករណីឆ្លងមានដល់ទៅ 13363182 ករណី ហើយករណីស្លាប់​មាន 266813 ករណី ។

    កាលពី​ថ្ងៃទី ២៩ ខែវិច្ឆិកា ក្រសួងសុខាភិបាល​កម្ពុជា​បានថ្លែងថា ប្រទេសកម្ពុជា​រកឃើញ​ករណីឆ្លង​ជំងឺកូវីដ១៩​ថ្មី​ចំនួន ១៤ ករណី ក្នុងនោះមាន ៦ ករណី​គឺឆ្លង​ក្នុងសហគមន៍ ។ នេះជា​លើកដំបូង​ដែលកម្ពុជា​រកឃើញ​ករណី​រាលដាល​ក្នុងសហគមន៍ ៕

អ្នកបកប្រែ:徐晓霞
ប្លុកពិសេស