孔思琦
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកWangYiរដ្ឋមន្ត្រីក្រសួងការបរទេសចិនថ្លែងសុន្ទរកថានៅក្នុងពិធីបើកសម្ពោធ“វេទិកាទីក្រុងប៉េកាំង- តូក្យូ”

2020-11-30 16:52:19

   ថ្ងៃទី៣០ខែវិច្ឆការ​   លោកWangYi​​ សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជា​រដ្ឋមន្ត្រីក្រសួងការបរទេសចិនបានថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូនៅក្នុងពិធីបើកសម្ពោធ“វេទិកាទីក្រុងប៉េកាំង- តូក្យូ”លើកទី១៦。

   លោកWangYi​​ បានសង្កត់ធ្ងន់ថា​  នៅក្នុងយុគសម័យថ្មីនៃព័ត៌មានភាវូវនីយកម្មនិងភាពវៃឆ្លាត​​ ប្រព័ន្ធសារព័ត៌មានសាធារណៈនិងបណ្តាញទំនាក់ទំនងសង្គមបានដើរតួនាទីយ៉ាងសំខាន់ក្នុងការទទួលស្គាល់ និងការប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមករបស់ប្រជាជននៃប្រទេសទាំងពីរ​   ហើយក៏មានទំនួលខុសត្រូវពិសេសផងដែរ។លោកបានស្នើថា ​ ប្រព័ន្ធសារព័ត៌មាននៃប្រទេសទាំងពីរ ​ទី១ត្រូវស្វែងរកការពិត ដើម្បីបង្ហាញស្ថានភាពជាក់ស្តែងឱ្យបានពេញលេញនៅពេលផ្សាយព័ត៌មានអំពីប្រទេសគូខាងម្ខាង។ទី២​ គឺបញ្ជូនភាពរាប់អានគ្នា​   គួរតែរំលងភាពខុសគ្នារវាងរបបសង្គមនិងញាណទស្សនៈរបស់ប្រទេសទាំងពីរ ​   ហើយប្រកាន់ខ្ជាប់នូវបរិយាបន្ននិងអាកប្បកិរិយារាប់អានគ្នាដើម្បីជំរុញប្រជាជននៃប្រទេសទាំងពីរឱ្យស្គាល់គ្នានិងយល់គ្នាទៅវិញទៅមក។ទី៣គឺត្រួសត្រាយអនាគតជាមួយគ្នា​​ ​​​  សង្ឃឹមថាប្រព័ន្ធសារព័ត៌មាននៃប្រទេសទាំងពីរនឹងមានចក្ខុវិស័យវែងឆ្ងាយ   ផ្ដោត​ទៅលើអនាគត    ប្រមូលផ្តុំថាមពលវិជ្ជមាននៃកិច្ចសហប្រតិបត្តិការចិន - ជប៉ុន   ហើយបង្ហាញចក្ខុវិស័យថ្មីនៃការអភិវឌ្ឍអាស៊ីនិងពិភពលោក៕

អ្នកបកប្រែ:孔思琦
ប្លុកពិសេស