孙玲玲
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ឯកអគ្គរដ្ឋទូត​ឥណ្ឌូនេស៊ី​ប្រចាំនៅចិន​ថ្លែងថា ​ការរៀបចំធ្វើ​ពិព័រណ៍ចិន​-អាស៊ាន​ដោយ​ជោគជ័យ​របស់ចិនគឺ​មាន​ភាពអស្ចារ្យ​គួរឱ្យ​កត់សម្គាល់​

2020-11-29 15:24:14

ឯកអគ្គរដ្ឋទូត​ឥណ្ឌូនេស៊ី​ប្រចាំនៅចិន​ថ្លែងថា ​ការរៀបចំធ្វើ​ពិព័រណ៍ចិន​-អាស៊ាន​ដោយ​ជោគជ័យ​របស់ចិនគឺ​មាន​ភាពអស្ចារ្យ​គួរឱ្យ​កត់សម្គាល់​

    ពិព័រណ៍ចិន​-អាស៊ាន​លើកទី១៧​បានបើកធ្វើ​ពីថ្ងៃទី២៧​ដល់ថ្ងៃទី៣០​ខែវិចិ្ឆកា​នៅក្រុង​ណាននីង ​ទីរួមខេត្ត​ក្វាងស៊ី ។​ លោក​ Djauhari ​Oratmangun ​ឯកអគ្គរដ្ឋទូត​ឥណ្ឌូនេស៊ី​ប្រចាំនៅចិន​បានថ្លែងនៅ​ពេលផ្តល់​បទសម្ភាសន៍​ពិសេសជាមួយ​អ្នកសារព័ត៌មានថា ​ជំងឺកូវីដ១៩​នៅតែរីករាល​ដាលនៅទូទាំង​ពិភពលោក​ដដែល​ សេដ្ឋកិច្ច​ពិភពលោក​ទទួលរង​ការវាយប្រហារ​យ៉ាងខ្លាំង​ ហើយមាន​ការលំបាក​ជាច្រើន​ ក្នុងកាលៈទេសៈ​ដ៏លំបាកបែប​នេះ ចិនបាន​រៀបចំធ្វើ​ពិព័រណ៍ចិន​-អាស៊ាន​ដោយ​ជោគជ័យគឺ​មាន​ភាពអស្ចារ្យ​ គួរឱ្យ​ស្ងប់ស្ងែង ។

    លោក ​Djauhari​ Oratmangun​ បានថ្លែងថា ​ក្រោមក្របខ័ណ្ឌ​ពិព័រណ៍ចិន​-អាស៊ាន​ កិច្ចសហប្រតិបត្តិការ​ផ្នែកសេដ្ឋកិច្ច​និងពាណិជ្ជកម្ម​រវាងឥណ្ឌូនេស៊ី​និងចិនបាន​ដំណើរការ​យ៉ាងរលូន​និងជិតស្និទ្ធ ។​ តាមដឹង​ នៅឆ្នាំ២០១៩​ ទំហំ​ពាណិជ្ជកម្មនៃ​ផលិតផល​មិនមែនប្រេង​កាត​និងឧស្ម័ន​ធម្មជាតិ​រវាងចិននិង​ឥណ្ឌូនេស៊ី​គឺដល់ទៅ​៧ម៉ឺន៤រយ​៣០លាន​ដុល្លារអាមេរិក ​ដែលកើនឡើង​១,១៤ភាគរយ​បើប្រៀបធៀប​នឹងរយៈពេល​ដូចគ្នានា​ឆ្នាំទៅ ​។ ​លោក​ Djauhari ​Oratmangun​ បាន​ថ្លែងទៀតថា ​សង្ឃឹមថា ​ឆ្លងតាមរយៈ​ពិព័រណ៍ចិន​-អាស៊ាន​ អាច​លើកកម្ពស់​ទំហំពាណិជ្ជកម្ម​រវាងប្រទេស​ទាំងពីរថែមមួយ​កម្រិតទៀត ។

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស