ពិព័រណ៍នាំចូលចិនអន្តរជាតិលើកទីបីនឹងសម្ពោធបើកនៅថ្ងៃទី៤ ខែវិច្ឆិកា ។ បច្ចុប្បន្ននេះ ការងារផ្សព្វផ្សាយព័ត៌មានគ្រប់ផ្នែកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានប្រព្រឹតិ្តទៅដោយគ្រប់ជ្រុងជ្រោយ ។ នៅថ្ងៃទី៣ ខែវិចិ្ឆកា លោក Shen Haixiong អគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានថ្លែងថា ត្រូវផ្សព្វផ្សាយព័ត៌មានតាមការពិតជាក់ស្តែង ក្នុងន័យទទួលបានការវាយទម្លុះថ្មីក្នុងការផ្សព្វផ្សាយអន្តរជាតិនិងការច្នៃប្រឌិតថ្មីនៃប្រព័ន្ធសារព័ត៌មានបែបថី្ម ដើម្បីផ្តល់ការគាំទ្រយ៉ាងខ្លាំងក្លាលើវិស័យមជ្ឈដ្ឋានមតិសាធារណៈដល់ការរៀបចំដោយជោគជ័យនូវពិព័រណ៍នាំចូលចិនអន្តរជាតិលើកទីបី ។
បច្ចុប្បន្ននេះ អ្នកសារព័ត៌មានចំនួនជាង៨រយរូបនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានចូលបម្រើការងារយកបទសម្ភាសន៍នៅក្រុងសៀងហៃ ។ ក្នុងអំឡុងពេលពិព័រណ៍នាំចូលចិនអន្តរជាតិលើកទីបី អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននឹងប្រើប្រាស់ឧត្តមភាពលើវិស័យប្រព័ន្ធសារព័ត៌មានគ្រប់ប្រភេទ និងវេទិកាផ្សព្វផ្សាយជាច្រើនរបស់ខ្លួន និងផ្សព្វផ្សាយតាមរយៈ ប្រព័ន្ធសារព័ត៌មានបែបថ្មី ទូរទស្សន៍ វិទ្យុ ក៏ដូចជាវេទិកាផ្សព្វផ្សាយទៅកាន់បរទេសជា៤៤ភាសា ដើម្បីដាក់ចេញផលិតផលិតផលប្រព័ន្ធសារព័ត៌មានប្រភេទជាច្រើន ដូចជាកម្មវិធីព័ត៌មាន កម្មវិធីវិភាគ កម្មវិធីវីដេអូខ្នាតខ្លី និងកម្មវិធីផ្សាយផ្ទាល់តាមបណ្តាញអ៊ីនធឺណែតជាដើម ក៏ដូចជានឹងរៀបចំកម្មវិធីផ្សាយផ្ទាល់ជាច្រើនលើកសម្រាប់លក់ដូរផលិតផលបរទេសផងដែរ ក្នុងន័យបង្ហាញដោយគ្រប់ជ្រុងជ្រោយនូវការបេ្តជ្ញាចិត្តយ៉ាងមុតមាំនិងសកម្មភាពជាក់ស្តែងរបស់ប្រទេសចិនក្នុងការជំរុញការបើកទូលាយប្រកបដោយកម្រិតកាន់តែខ្ពស់ និងកសាងសេដ្ឋកិច្ចសកលបែបបើកទូលាយជាបន្តបន្ទាប់ ៕