郭翔青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖អាមេរិកបំពានខ្សែបន្ទាត់ក្រហមដោយចេតនា ដូចប្រលែងជាមួយភ្លើង ខ្សែបន្ទាត់ចិនមិនអនុញ្ញាតឱ្យជាន់ឈ្លីជាដាច់ខាត

2020-10-29 14:00:49 cri

   បន្ទាប់ពីឱ្យសច្ចាប័នលើផែនការលក់​ប្រព័ន្ធ​អាវុធ​៣ប្រភេទ​ទៅកាន់​ចិន​តៃវ៉ាន់នៅ​សប្តាហ៍​​មុន​ រដ្ឋាភិបាល​អាមេរិក​បានឱ្យសច្ចាប័ន​ម្តង​ទៀតលើ​ផែនការ​លក់​ប្រព័ន្ធការពារឆ្នេរ​សមុទ្រហៅកាត់ “HCDS”​​ ទៅ​កាន់ចិន​តៃវ៉ាន់នាពេលកន្លងទៅថ្មីៗនេះ​ ។ វាច្បាស់​ណាស់ គោល​បំណង​របស់​អាមេរិក​គឺ​មុន​ពេល​ការ​បោះឆ្នោត​សកល ប៉ុនប៉ង​ញុះញង់​ភាព​តាន​តឹង​នៃ​ទំនាក់​ទំនងរវាង​ត្រើយ​ទាំង​សងខាង​នៃតំបន់​​ច្រក​សមុទ្រ​តៃវ៉ាន់​ តាម​រយៈ​ទង្វើ​លក់​អាវុធ​ទៅ​កាន់​ចិន​តៃវ៉ាន់ ក្នុ​ងន័យ​បង្ហាញ​អាកប្បកិរិយាដ៏​តឹងរ៉ឹង​ចំពោះ​ប្រទេស​ចិន​ និង​បង្វែរ​ទំនាស់​ក្នុ​ងស្រុក​ ក៏​ដូច​ជា​ទប់​ស្កាត់​ការ​អភិវឌ្ឍ​របស់​ប្រទេ​សចិន​ផង​ដែរ ។ ប៉ុន្តែ ការ​ប៉ុនប៉ង​របស់​​អ្នក​នយោបាយ​អាមេរិក​គឺ​ខុស​ឆ្គងទាំង​ស្រុង​ ។

      អ្នក​ផង​ទាំង​ពួង​បានជ្រាបស្រាប់​ហើយ​ថា គោលការណ៍​ចិន​តែ​មួយ​ ជា​មូលដ្ឋាន​ខាង​នយោបាយ​នៃ​ទំនាក់​ទំនង​រវាង​ចិន​និង​អាមេរិក ។ បញ្ហា​តៃវ៉ាន់​ពាក់​ព័ន្ធ​ដល់​ផល​ប្រយោជន៍​ជាស្នូល​របស់​ប្រទេស​ចិន​ ហើយ​ក៏​ជា​បញ្ហា​សំខាន់​ជាង​គេ​និង​រសើបជាង​គេ​ក្នុ​ងទំនាក់​ទំនង​រវាង​ចិន​និង​អាមេរិកផង​ដែរ ។ ប៉ុន្តែ ចាប់​ពី​រដ្ឋាភិបាល​អាមេរិក​អាណតិ្ត​នេះបាន​ឡើង​កាន់​រដ្ឋ​អំណាច​មក​ អ្នក​នយោបាយ​មួយ​ចំនួន​បាន​បំពាន​ខ្សែ​បន្ទាត់​ក្រហម​នេះ​ជា​បន្ត​បន្ទាប់ ក្នុង​ន័យ​លើក​ទឹក​ចិត្ត​ដល់បក្ស​វឌ្ឍនភាព​ប្រជាធិបតេយ្យ​និង​កម្លាំង​អបគមន៍​នៅ​កោះ​តៃវ៉ាន់ បណ្តាល​ឱ្យ​ស្ថានភាព​នៅតំបន់ច្រកសមុទ្រតៃវ៉ាន់មាន​ភាព​តានតឹង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ។ ជា​ពិសេស គឺ​នៅ​ពេល​ថ្មីៗ​កន្លង​ទៅនេះ អាមេរិក​បានខំប្រឹង​​អុជអាលបញ្ហា​តៃវ៉ាន់​ជាង​កាល​ពីមុន បាន​ចាត់​បញ្ជូន​មន្ត្រី​ជាន់​ខ្ពស់​ទៅធ្វើ​ទស្សនកិច្ច​នៅ​តៃវ៉ាន់ បញ្ជា​ឱ្យ​នាវា​ចម្បាំង​កងទ័ព​អាមេរិក​ឆ្លង​ច្រក​សមុទ្រ​តៃវ៉ាន់​ រហូត​ដល់​លក់​អាវុធ​ទៅ​ឱ្យ​តៃវ៉ាន់​ជា​បន្ត​បន្ទាប់ អ្នក​នយោបាយ​មួយ​ចំនួន​របស់​អាមេរិក​ប៉ុនប៉ងបំភិត​បំភ័យ​និង​ឆបោកចំពោះ​ប្រទេ​សចិនតាម​រយៈ​ទង្វើ​ទាំង​​នេះ​ ។

    ប្រជាជន​ចិនស្នេហា​សន្តិភាព ប៉ុន្តែ​ដាច់ខាតមិនអនុញ្ញាតឱ្យ​អធិបតេយ្យភាព​និង​ផល​ប្រយោជន៍​ខាង​សន្តិសុខទទួល​រង​ផល​ប៉ះពាល់​នោះទេ ។ នា​ពេល​ថ្មីៗ​កន្លង​ទៅនេះ ប្រទេស​ចិន​បាន​អនុវត្តដោយ​ចំគោលដៅនូវ​​សកម្មភាព​តបតវិញ ​ ដោយ​បាន​ប្រកាសថា​ នឹង​ដាក់​ទណ្ឌកម្ម​ទៅ​លើសហគ្រាសដែលចូលរួមការលក់អាវុធទៅឱ្យថៃវ៉ាន់​ ​និង​បុគ្គល​និង​អង្គ​ភាព​ពាក់​ព័ន្ធរបស់​អាមេរិក​​ដែល​បាន​ដើរ​តួនាទី​អាក្រក់​ក្នុង​ការ​លក់​អាវុធ​ទៅ​កាន់​តៃវ៉ាន់ ។

  ប្រទេស​ចិន​ដាស់​តឿន​អាមេរិក​គួរតែ​មើល​ឱ្យ​បាន​ច្បាស់នូវ​ស្ថានការណ៍​និង​ក្តីបំណង​ប្រជាជន លុប​បំបាត់​​ផែនការ​លក់​អាវុធ​ទៅ​ឱ្យ​តៃវ៉ាន់​ភ្លាម​ បញ្ឈប់​ទំនាក់​ទំនង​ខាង​យោធា​ជា​មួយ​តំបន់​តៃវ៉ាន់ ជាង​នេះ​ទៅទៀត​ កុំ​ប៉ុនប៉ង​ចង់​ទប់​ស្កាត់​ការ​អភិវឌ្ឍ​របស់​ប្រ​ទេស​​ចិនតាមរយៈការ​លើក​កម្ពស់​ទំនាក់​ទំនង​រវាង​អាមេរិក​និង​តៃវ៉ាន់​ ​ ។ បើ​សិន​ជា​រដ្ឋាភិបាល​អាមេរិកមាន​​ពុទ្ធិ​នយោបាយ នោះក៏​មិន​ត្រូវ​មិន​អើរពើរ​នឹង​ការ​ព្រមាន​យ៉ាង​ម៉ឺង​ម៉ាត់​របស់​ប្រទេស​ចិន​ និង​វិនិច្ឆ័យខុសឆ្គងចំពោះជំនឿចិត្ត​របស់​ប្រទេស​ចិន​ក្នុង​ការ​គាំពារ​អធិបតេយ្យភាព​និង​បូរណភាព​ទឹក​​ដីរបស់​ខ្លួន​ ដាស់​តឿន​រដ្ឋាភិបាល​អាមេរិក​កុំ​ធ្វើ​ខុស​ឆ្គង​មាន​លក្ខណៈជា​ប្រវតិ្តសាស្ត្រ​ក្នុង​បញ្ហា​តៃវ៉ាន់​ ក៏​ដូច​ជា​ទំនាក់​ទំនង​រវាង​ចិន​និង​អាមេរិកផងដែរ ៕

#CCFR Comment#បទវិភាគ៖អាមេរិកបំពានខ្សែបន្ទាត់ក្រហមដោយចេតនា ដូចប្រលែងជាមួយភ្លើង ខ្សែបន្ទាត់ចិនមិនអនុញ្ញាតឱ្យជាន់ឈ្លីជាដាច់ខាត

#CCFR Comment#បទវិភាគ៖អាមេរិកបំពានខ្សែបន្ទាត់ក្រហមដោយចេតនា ដូចប្រលែងជាមួយភ្លើង ខ្សែបន្ទាត់ចិនមិនអនុញ្ញាតឱ្យជាន់ឈ្លីជាដាច់ខាត

#CCFR Comment#បទវិភាគ៖អាមេរិកបំពានខ្សែបន្ទាត់ក្រហមដោយចេតនា ដូចប្រលែងជាមួយភ្លើង ខ្សែបន្ទាត់ចិនមិនអនុញ្ញាតឱ្យជាន់ឈ្លីជាដាច់ខាត

 

អ្នកបកប្រែ:郭翔青
ប្លុកពិសេស