姚诗娅
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងគមនាគមន៍និងដឹកជញ្ជូនចិនថ្លែងថា ចំនួនដឹកជញ្ជូនអ្នកដំណើរតាមជើងហោះហើរក្នុងស្រុកបានស្តារឡើងវិញក្នុងកម្រិត ៩៨ ភាគរយនៅត្រីមាសទី ៣ ឆ្នាំ២០២០

2020-10-29 16:36:30 cri

    កាលពីថ្ងៃទី២៨ ខែតុលា លោក Wu Chungeng អ្នកនាំពាក្យនិងជាប្រធានការិយាល័យសិក្សាស្រាវជ្រាវអំពីគោលការណ៍នយោបាយនៃក្រសួងគមនាគមន៍និងដឹកជញ្ជូនចិនបាន​ថ្លែងថា នៅត្រីមាសទី៣ឆ្នាំ២០២០ ចំនួនដឹកជញ្ជូនអ្នកដំណើរតាមជើងហោះក្នុងស្រុករបស់ក្រុមហ៊ុនអាកាសចរណ៍ស៊ីវិលចិនបានស្តារឡើងវិញក្នុងកម្រិត ៩៨ ភាគរយ។  

    លោកបានបង្ហាញទៀតថា ទោះបីជារងឥទ្ធិពលពីការរីករាលដាលនៃជំងឹcovid-19 ការវិនិយោលើអចលនទ្រព្យផែ្នកគមនាគមន៍និងដឹកជញ្ជូនចិនបានរក្សាកំណើនយ៉ាងឆាប់រហ័សជារៀងរហូតពីត្រីមាសទី១ដល់ត្រីមាសទី ៣ឆ្នាំនេះ។​  ចំនួនដឹកជញ្ជូនទំនិញនៅទូទាំងប្រទេសចិនក៏កើនឡើង ៥ ខែជាប់មកហើយ។ លើសពីនេះទៅទៀត​ វិស័យទាំង ៣ រួមមាន ប្រៃសនីយ៍អ៊ិចប្រេស ផ្លូវដែករវាងចិននិងអឺរ៉ុប និងការរួមដឹកជញ្ជូនកុងតឺន័រតាមផ្លូវដែកនិងផ្លូវទឹកក៏បានបង្ហាញពីនិន្នាការកើនឡើងដោយល្បឿនលឿនផងដែរ៕

អ្នកបកប្រែ:姚诗娅
ប្លុកពិសេស