翟茜茜
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិន ៖ ការពិតបញ្ជាក់ថា វិធានការបង្ការជំងឺឆ្លងរបស់ប្រទេសចិនគឺវិធានការមានប្រសិទ្ធភាព

2020-10-29 15:36:05 cri

      កាលពីថ្ងៃទី ២៨ ខែតុលា នៅក្រុងប៉េកាំង លោក​Wang Wenbin អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​ចិនបាន​ថ្លែងថា ការពិត​បានបញ្ជាក់ថា វិធានការ​បង្ការជំងឺ​ឆ្លង​របស់​ប្រទេសចិន​គឺ​វិធានការ​មានប្រសិទ្ធភាព​។

      ក្នុង​សន្និសីទកាសែត​ជាប្រចាំ​ដែលបាន​បើក​ធ្វើ​នៅ​ថ្ងៃ​ដដែល មាន​អ្នកសារ​ព័ត៌មាន​បាន​សួរថា ក្រោយ​ពី​រក​ឃើញ​អ្នក​ឆ្លង​វីរុស​កូវីដ ១៩ ដែលគ្មាន​រោគសញ្ញា នៅតំបន់​Kashi ខេត្ត​ស៊ីនជាំង ប្រទេសចិន​បាន​ធ្វើ​តេស​ក្នុង​ទ្រង់ទ្រាយ​ធំ ។ សូម​សួរ​តើ​ប្រទេសចិន​នឹង​ស្នើឱ្យ​ប្រទេស​ដទៃ​ទៀត​ធ្វើ​តេស​ក្នុង​ទ្រង់ទ្រាយ​ធំ​បែប​នេះ​ឬអត់?

      លោក​​Wang Wenbin បាន​ឆ្លើយ​តប​ថា តាំង​ពី​ផ្ទុះការរីករាលដាល​ជំងឺ​ឆ្លង​ ប្រទេសចិន​បាន​ចាត់​វិធានការ​បង្ការ​​ដែល​ប្រកប​ដោយ​ភាព​គ្រប់ជ្រោងជ្រុយ​បំផុតនិង​ តឹងរ៉ឹង​​បំផុត​ ដែលបាន​គ្រប់គ្រង​ការ​រាតត្បាត​ក្នុង​ស្រុក​មុន​គេ​ និង​សម្រេច​ការ​ស្តារ​សេដ្ឋកិច្ច​ឡើង​វិញដែល​ប្រកបដោយ​ភាពនឹងនរ​ ទទួល​បាន​សមិទ្ធផល​ជាយុទ្ធសាស្រ្ត​ធំនិង​សំខាន់​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ឆ្លង ។ ប្រទេសចិន​នឹង​បន្ត​ធ្វើ​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ផ្នែក​ការ​បង្ការ​និង​គ្រប់​គ្រង​ជំងឺ​ឆ្លង​​ជា​មួយ​បណ្តា​ប្រទេស​នានា ដើម្បី​ពួតដៃគ្នា​យក​ជ័យ​ជម្នះ​លើ​ជំងឺ​ឆ្លង​ក្នុង​ពេល​ឆាប់​ៗ ៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស