马小青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេ​សចិនថ្លែងថា ​បង្ខំឱ្យប្រទេសតូចនិងមធ្យមជ្រើសរើសភាគី​ម្ខាង​ណាមួយ ​ជាទង្វើ​របស់​មន្រ្តីអាមេរិកមួយចំនួនតូច​ដែល​តែងតែធ្វើ

2020-10-29 15:29:57 cri

 

កាលពីថ្ងៃទី២៨ខែតុលា ​លោកវ៉ាង វិនពីន  ​អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងក្នុង​សន្និសីទកាសែតជាប្រចាំថា ​​បង្ខំឱ្យប្រទេសតូចនិងមធ្យមជ្រើសរើសភាគី​ម្ខាង​ណាមួយ ​ជាទង្វើ​របស់​មន្រ្តីអាមេរិកមួយចំនួនតូច​ដែល​តែងតែធ្វើ ។ គួររំលឹកថា អំឡុង​ពេលលោក​Pompeo​ រដ្ឋមន្រ្តី​ការបរ​ទេសអាមេរិកបានបំពេញទស្សនកិច្ចនៅប្រទេសស្រី​លង្កា​ បានទាមទារឱ្យប្រទេស​ស្រី​លង្កាធ្វើជម្រើសក្នុងបញ្ហា​ទំនាក់ទំនងជាមួយប្រទេសចិន។ពេលឆ្លើយសំណួរទាក់ទិននឹង​រឿង​នេះ ​ ​លោកវ៉ាង វិនពីនបានឆ្លើយតបបែបនេះ។

តាមដំណឹងឱ្យដឹងថា ​មន្រ្តីនៃក្រសួងការបរទេស​ស្រី​លង្កាបានចេញផ្សាយអត្ថបទថា ​ស្រី​លង្កានឹងដោះស្រាយទំនាក់ទំនងការ​ទូតតាមរយៈច្បាប់និងរដ្ឋធម្មនុញ្ញ ​ព្រមនិងឆន្ទៈរបស់ប្រជា​ជន ​ មិនចាំបាច់មានអ្នកខាងក្រៅណាមកណែនាំឱ្យស្រីលង្កាអំពី​របៀប​គ្រប់គ្រង​​ប្រទេស​ទេ​។

អ្នកបកប្រែ:马小青
ប្លុកពិសេស