李庆莉
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ពិព័រណ៍​នាំចូល​ចិន​អន្តរជាតិ​លើក​ទី​ ៣ នឹង​សម្ពោធន៍​បើក​ពេល​ជិត​ៗ​ខាងមុខ​

2020-10-29 15:36:09

     ពិព័រណ៍​នាំចូល​ចិន​អន្តរជាតិ​លើក​ទី​ ៣ នឹង​សម្ពោធន៍​បើក​ពេល​ជិត​ៗ​ខាងមុខ​ ។  ​​ក្រោមបរិបទដែលការងារបង្ការ​និង​គ្រប់គ្រង​ជំងឺកូវីដ ១៩ ទៅជាការងារប្រក្រតី  ភាគី​នានា​បាន​ចាត់​វិធានការ​ច្រើនបែបយ៉ាង​ដើម្បី​ធានា​រៀបចំ​ធ្វើ​ពិព័រណ៍​នាំចូលចិន​អន្តរជាតិ​លើកទី ៣ ឱ្យ​បាន​ល្អ​ដែល​ប្រកប​ដោយ​​គុណភាព​ខ្ពស់​ ។

    អនុលោម​តាម​តម្រូវ​ការ​នៃ​ការ​ណែនាំ​ស្តីពី​ការ​បង្ការ​ជំងឺ​ឆ្លង​នៃ​ពិព័រណ៍នេះ​ មុន​ពេល​ចូលក្នុង​ពន្លា​តាំងពិព័រណ៍​ ត្រូវ​តែ​សម្លាប់​មេរោគ​លើ​ផ្ទៃ​ប្រអប់​ខ្ចប់​ទំនិញ​ជា​មុន​ និង​ធានា​ការ​បង្ការ​ការ​រីក​រាលដាលជំងឺឆ្លង​តាម​រយៈរថយន្ត​ បុគ្គលិក​និង​ទំនិញ​តាំង​ពិព័រណ៍​ ។ កាលពី​ថ្ងៃទី ២៧ ​ខែតុលា​ ធនាគារ​នាំចេញ​នាំ​ចូល​ចិន​បានចេញផ្សាយ​​គម្រោង​សេវាហិរញ្ញវត្ថុ​ពិសេស​ ព្រមទាំង​ប្រកាសផ្តល់​កូតា​​ពិសេសសម្រាប់​ការ​នាំចូល​ក្នុង​ទំហំ​ទឹក​ប្រាក់​​ ៣៥ ម៉ឺន​លាន​យាន់​ប្រាក់ចិន​ ។ ព្រមពេល​ជាមួយ​គ្នា​ គយ​ចិន​នឹងចាត់​វិធានការ​ស្តីពី​កិច្ច​សម្រួលធុរកិច្ច​អេឡិកត្រូនិក​ឆ្លង​ដែន​ថែមមួយ​កម្រិត​ទៀត ។

អ្នកបកប្រែ:李庆莉
ប្លុកពិសេស