李展精
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រទេស​អាល្លឺម៉ង់​រកឃើញ​​អ្នក​ឆ្លង​ជំងឺ​កូវីដ​១៩​ជិត​១ម៉ឺន​៥ពាន់​នាក់​ជា​ថ្មី​ បាន​បិទកន្លែង​​ហុប​ចុក​ កន្លែង​កម្សាន្ត​និង​លេងកីឡា​ជាបណ្តោះ​អាន្ន

2020-10-29 15:48:58 cri

  ទិន្នន័យ​ស្ថិតិ​ថ្មី​បំផុត​នៃ​ជំងឺ​កូវីដ​១៩ដែលរាយការណ៍​​ដោយ​ប្រទេស​អាល្លឺម៉ង់​កាលពី​ថ្ងៃ​ទី​២៨​ខែ​តុលា​បាន​បង្ហាញ​ថា​ គិត​រហូត​មក​ដល់​ម៉ោង​សូន្យ​នៅ​ថ្ងៃ​ដដែល​នោះ​ ប្រទេស​អាល្លឺម៉ង់​បាន​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​ថ្មី​១ម៉ឺន​៤ពាន់​៩​រយ​៦៤នាក់​បើ​ប្រៀប​ធៀប​នឹងថ្ងៃទី២៧ខែតុលា​ បាន​បង្កើត​កំណត់ត្រា​ថ្មី​ទៀតនៃ​ការ​កើនឡើង​ក្នុង​រយៈពេល​តែ​មួយ​ថ្ងៃ​ចាប់​តាំង​ផ្ទុះ​ការ​រីករាល​ដាល​ជំងឺ​មក​។

រដ្ឋាភិបាល​និង​រដ្ឋបាល​រដ្ឋ​នានា​របស់​សហព័ន្ធ​អាល្លឺម៉ង់​បាន​ឈាន​ដល់​កិច្ចព្រម​ព្រៀង​នៅ​ថ្ងៃ​ទី​២៨​ខែ​តុលា​ ដើម្បី​ចៀសវាង​កុំ​ធ្វើ​ឱ្យ​ប្រទេស​អាល្លឺម៉ង់​ធ្លាក់ក្នុង​សភាពការណ៍​ជាបន្ទាន់ផ្នែក​សុខាភិបាល​​ដែល​មាន​លក្ខណៈទូទាំង​ប្រទេស​ ចាប់​ពី​ថ្ងៃ​ទី​២ខែ​វិច្ឆិកា​តទៅ​ អាល្លឺម៉ង់​នឹង​បិទកន្លែង​​ហុប​ចុក​ កន្លែង​កម្សាន្ត​និង​កីឡា ដូចជា​​​ភោជ្ជនីយដ្ឋាន​ គ្លឹប​ រោងកុន​ រោង​ល្ខោន​ សួន​កុមារ​ កន្លែង​ហាត់​ប្រាណ ហាង​សម្ផស្សជាដើម​​ រហូតដល់​ចុង​ខែ​វិច្ឆិកា  តែ​ ការទិញ​ម្ហូបខ្ចប់​ពី​ភោជ្ជនីយដ្ឋាន​និងសេវាកម្ម​​កាត់សក់ជាដើម​នោះ អាចដំណើរការ​ដដែល​។

អ្នកបកប្រែ:李展精
ប្លុកពិសេស