李展精
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

បេក្ខជន​ជាអគ្គនាយក​ថ្មី​នៃ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ត្រូវជ្រើសតាំងហើយ

2020-10-29 15:38:40

លោក Keith Rockwell អ្នកនាំពាក្យ​នៃ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​បាន​ប្រកាស​កាលពី​ថ្ងៃ​ទី​២៨​ខែ​តុលា​ថា​​ លោកស្រី​ Ngozi Okonjo-Iweala បេក្ខជន​នីហ្សេរីយ៉ា​ ក្លាយ​ជាបេក្ខជន ​ចុងក្រោយ​នៃ​អគ្គនាយកថ្មី​ដែល​​ក្រុមមនុស្ស​៣នាក់សម្រាប់​ជ្រើសរើស​អគ្គនាយក​នៃ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោកគ្រោង​ដាក់​ជូនសន្និសីទ​ក្រុម​ប្រឹក្សាទូទៅ​ ។ សហរដ្ឋអាមេរិក​បាន​សំដែង​ការ​មិន​គាំទ្រ​ចំពោះ​បេក្ខជនរូប​នេះ​ដោយ​ឯកតោភាគី​។ 

លោក​ Rockwell បានថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ថ្ងៃ​ដដែល​នោះថា​​ សមាជិក​​នៃ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​នឹង​ធ្វើ​កិច្ចប្រជុំក្រុមប្រឹក្សាទូទៅ​​ស្តីពីការងារ​ជ្រើសរើស​អគ្គនាយកថ្មី​នៅ​ថ្ងៃ​ទី​៩​ខែ​វិច្ឆិកាខាងមុខ រំពឹង​ថា​ពេលនោះ​នឹង​អាច​ធ្វើ​សេចក្តី​សម្រេចចិត្ត​ចំពោះ​បេក្ខជន​ចុង​ក្រោយ​នៃ​អគ្គនាយក​ថ្មី។​

អ្នកបកប្រែ:李展精
ប្លុកពិសេស