马小青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្នុងអំឡុងពេលអនុវត្តផែនការអភិវឌ្ឍន៍​ ៥ ឆ្នាំទី ១៣ ប្រទេសចិនទម្លាក់ថវិកា ១៤១៥០០លានយាន់ប្រាក់ចិន ដើម្បីគាំទ្រគម្រោងវេជ្ជសាស្រ្តសុខភាពសាធារណៈចំនួនជាង៨ពាន់

2020-10-29 15:26:21 cri

 

លោកYuXuejun ប្រធាន​គណៈកម្មាធិការជាតិសុខាភិបាលចិនបានធ្វើបទបង្ហាញក្នុងសន្និ​សីទកាសែតដែលរៀបចំដោយការិយាល័យព័ត៌មាននៃក្រុមប្រឹក្សាកិច្ចការរដ្ឋកាលពីថ្ងៃទី​ ២៨ ខែតុលាថា ​ពីឆ្នាំ២០១៦ដល់ឆ្នាំ២០២០ ​ប្រទេស​ចិនរួមទាំងអស់បានទម្លាក់ថវិកាតាមផែ​ន​ការមជ្ឈិមចិនមានទំហំទឹកប្រាក់១៤១៥០០លាន​យាន់ប្រាក់ចិនសម្រាប់​គាំទ្រគម្រោង​វេជ្ជសាស្រ្ត​​សុខភាពសាធារណៈចំនួនជាង៨ពាន់ ក្នុងនោះ​រួមទាំងកិច្ចកសាងមជ្ឈមណ្ឌលបង្ការ​និងគ្រប់គ្រងជំងឺឆ្លង​ជាដើម ។ ប្រាក់វិនិយោគបានកើនជាងរយៈពេលអនុវត្ត​ផែនការអភិវឌ្ឍន៍​ ៥ ឆ្នាំទី ១២​ ២៣%​ ដោយបានកសាងប្រព័ន្ធសេវាសុខភាពសាធារណៈសម្រាប់ប្រជាពលរដ្ឋទាំងអស់ជាមូលដ្ឋាន​ ។

លោកYuXuejunបានថ្លែងថា​​ ក្នុងអំឡុងពេលអនុវត្តផែនការអភិវឌ្ឍន៍ ៥ ឆ្នាំទី ១៣​ ប្រទេសចិន​បានទប់ស្កាត់ដោយជោគជ័យនូវការផ្ទុះរីក​រាល​ដាល​ជំងឺឆ្លង ដូចជំងឺគ្រុនផ្តាសាយ A H1N1, H7N9និងគ្រុនឈាមអេបូឡាជាដើម ។ អត្រាកើតឡើងនូវជំងឺឆ្លងសំខាន់ៗបានថយចុះយ៉ាង​ខ្លាំង ​។ បន្ទាប់មក ​ស្ថាប័នមានពាក់ព័ន្ធនឹងផ្តោតទៅលើការបង្ការដោយចំគោលដៅនិងមាន​ប្រសិទ្ធភាព ពង្រឹងការងារដូចជាបង្កើនការត្រួតពិនិត្យនិងផ្តល់ភេរវសញ្ញាជាមុន​និងលើកកម្ពស់សមត្ថភាពនិងជំនាញរបស់បុគ្គលិក​ជាដើម។

អ្នកបកប្រែ:马小青
ប្លុកពិសេស