魏伟
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFRComment#បទវិភាគ៖ទីបំផុត ជនជាតិអាមេរិកយល់ច្បាស់ថា វ៉ាក់សាំងចិនអាចជួយសង្រ្គោះអាយុជីវិតបាន

2020-10-29 14:32:30 cri

#CCFRComment#បទវិភាគ៖ទីបំផុត ជនជាតិអាមេរិកយល់ច្បាស់ថា វ៉ាក់សាំងចិនអាចជួយសង្រ្គោះអាយុជីវិតបាន

    ការសិក្សា​ស្រាវជ្រាវ​និង​ផលិត​វ៉ាក់សាំង​របស់​ចិន​ទទួលបាន​ការយកចិត្តទុកដាក់​ខ្ពស់​ពី​សំណាក់​ពិភពលោក​ទាំងមូល​ ទីបំផុត ​ជនជាតិ​អាមេរិក​ក៏​បាន​សម្គាល់​ឃើញ​ថា ​វ៉ាក់​សាំង​ចិន​មាន​សុវត្ថិភាព​បំផុត​និង​អាច​ជួយសង្រ្គោះ​អាយុជីវិត​​បាន​!​បន្ទាប់ពី​អភិបាល​រដ្ឋ​នៃ​ប្រទេសប្រេស៊ីល​​បាន​កោតសរសើរ​ក្នុង​ពេល​ផ្តល់​បទសម្ភាសន៍​ជាមួយ​ទស្សនាវដ្តី《Fortune》នៃ​សហរដ្ឋអាមេរិក​ថា ​វ៉ាក់សាំងចិន​គឺជា​វ៉ាក់សាំង​​មាន​សុវត្ថិភាព​បំផុត​នៅ​ទូទាំង​ពិភពលោក ​ហើយ​ប្រព័ន្ធ​សារព័ត៌មាន​អាមេរិក​បាន​ចេញ​អត្ថបទ​ម្តងទៀត​ឱ្យដឹងថា ​"វ៉ាក់សាំងចិន​អាច​ជួយសង្គ្រោះ​អាយុជីវិត​របស់​ជនជាតិ​អាមេរិក​បាន​"។​

    អត្ថបទ​នេះ​បាន​បញ្ជាក់ថា ​ការបង់​តម្លៃ​ដ៏​ធំបំផុត​ក្នុង​សង្គ្រាមពាណិជ្ជកម្ម​រវាង​អាមេរិក​និង​ចិន ​គឺ​កង្វះខាត​កិច្ចសហប្រតិបត្តិការ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការរីករាលដាល​នៃ​កូវីដ ​១៩ ​។​ការសិក្សា​ស្រាវជ្រាវ​និង​ផលិត​វ៉ាក់សាំង​របស់​ប្រទេសចិន​ទទួលបាន​ការវិវឌ្ឍ​យ៉ាងខ្លាំង។​និយាយ​ជា​គោលការណ៍ ​ជនជាតិអាមេរិក​ក៏​អាច​ទទួលបាន​អត្ថប្រយោជន៍​ពី​ការ​នេះ​ផង​ដែរ។​ប៉ុន្តែ ​តាម​ការពិត​គឺថា ​សហរដ្ឋអាមេរិក​មិនបាន​វិនិយោគ​លើ​វ៉ាក់សាំង​ចិន​នោះ​ទេ។​

    យោងតាម​ការផ្សាយ​ដំណឹង​បានឱ្យដឹងថា ​មុនពេល​ការ​ធ្វើ​តេស្ត​លើ​មនុស្ស​បន្ថែមទៀត​និង​ការសិក្សា​ស្រាវជ្រាវ​ដទៃទៀត​ទទួលបាន​លទ្ធផល ​សហរដ្ឋអាមេរិក​មិន​ដឹង​ច្បាស់​ថា ​វ៉ាក់សាំង​ប្រភេទ​ណា​មួយ​មានសុវត្ថិភាពបំផុត​​និង​ប្រកបដោយ​ប្រសិទ្ធភាព​បំផុត ​ដូច្នេះ ​រដ្ឋាភិបាល​​អាមេរិក​បានកក់​ទិញ​វ៉ាក់សាំង ​ចំនួន ​៧ ​ប្រភេទ​មុនពេល​កំណត់។​​ពាណិជ្ជករផលិត​វ៉ាក់សាំង​ជំងឺកូវីដ ​១៩ ​ទាំងនេះ ​ភាគច្រើនជា​ក្រុមហ៊ុន​ឆ្លងដែន។​ស្ថិត​ក្នុង​កាលៈទេសៈ​ល្អ ​យ៉ាងហោចណាស់ ​គួរតែរួមមានទាំង​វ៉ាក់សាំង​មួយប្រភេទមក​ពី​​ប្រទេស​ចិន​។​ប៉ុន្តែ​គិត​រហូត​មក​ទល់​បច្ចុប្បន្ន​នេះ ​គ្មានវ៉ាក់សាំងចិនឡើយ​សូម្បី​តែ​មួយ​ក៏​គ្មានដែរ។​

    ទស្សនាវដ្តី《The ​Lancet》បាន​ចេញ​អត្ថបទ​មួយ​នាពេល​ថ្មីៗ​កន្លងទៅ​នេះ​ដោយ​បាន​បញ្ជាក់​ថា ​លទ្ធផល​នៃ​ការធ្វើតេស្ត​លើ​មនុស្ស​នៃ​វ៉ាក់សាំងចិន ​បាន​បង្ហាញ​ពី​ក្តីសង្ឃឹម​និង​មាន​សុវត្ថិភាព​គ្រប់គ្រាន់។​

#CCFRComment#បទវិភាគ៖ទីបំផុត ជនជាតិអាមេរិកយល់ច្បាស់ថា វ៉ាក់សាំងចិនអាចជួយសង្រ្គោះអាយុជីវិតបាន

    នាពេល​បច្ចុប្បន្ន​នេះ​ ប្រទេសចិន​ទទួលបាន​សមិទ្ធិផល​គួរឱ្យ​កត់សម្គាល់។​ការវិវឌ្ឍ​ក្នុង​ការ​សិក្សា​ស្រាវជ្រាវ​និង​ផលិត​វ៉ាក់សាំង​ដែល​ប្រទេសចិន​ទទួលបាន​កន្លង​ហួស​ប្រទេស​ណាៗ​ទាំង​អស់ ​នាពេល​បច្ចុប្បន្ន​នេះ ​ប្រទេស​ចិន​មាន​វ៉ាក់សាំង ​៤ ​ប្រភេទ​បាន​ឈាន​ចូល​ការ​ធ្វើ​តេស្ត​លើ​មនុស្ស​ដំណាក់កាល​ទី ​៣ ​ហើយ​មនុស្ស​សាកល្បង​ចាក់វ៉ាក់សាំង​សរុប ​៦ ​ម៉ឺននាក់​នៃ​ប្រទេស​ចំនួន ​១០ ​គ្មាន​ការផ្សាយដំណឹង​ណាមួយ​អំពី​ការមានប្រតិកម្ម​មិនល្អ​យ៉ាង​ធ្ងន់ធ្ងរ​នោះ​ទេ។​យ៉ាងណាមិញ ​ដោយសារតែ​រដ្ឋាភិបាល​អាមេរិក​បាន​លាបពណ៌ទៅលើ​ប្រទេស​ចិន​ម្តងហើយ​ម្តងទៀត​ក្នុង​អំឡុង​ពេល​កើត​មាន​ជំងឺ​ឆ្លង ​បានជា​ការប្រើប្រាស់​វ៉ាក់សាំងចិន ​គឺ​មាន​ការលំបាក​ផ្នែក​នយោបាយ។​

    កាលពីថ្ងៃទី ​២៨ ​ខែតុលា ​តាមម៉ោងក្នុងតំបន់ ​ករណីឆ្លងជំងឺ​កូវីដ ​១៩ ​នៅសហរដ្ឋ​អាមេរិក​មាន​ចំនួន​សរុប​លើសពី ​៨ ​លាន ​៨ ​សែននាក់ ​ហើយ​ចំនួន​អ្នកស្លាប់​សរុប​លើសពី ​២ ​សែន ​៣ ​ម៉ឺននាក់។​ប្រទេសចិន​បានក្លាយជា​អ្នកចូលរួម​ដ៏សំខាន់លើ​វិស័យ​ជីវវេជ្ជសាស្រ្តដោយ​ល្បឿន​​ហួសពី​ការស្រមើស្រមៃ​របស់​មនុស្ស​ភាគច្រើន។​ពាណិជ្ជកម្ម​ជា​មួយ​ចិន​មិនត្រឹមតែ​ពាក់ព័ន្ធនឹង​ផលិតផល ​iPhone ​សណ្តែកសៀង​ជាដើម​ប៉ុណ្ណោះទេ ​ថែម​ទាំង​ក៏​ជា​បញ្ហា​ដែលពាក់ព័ន្ធ​ដល់​ការ​​​ស្លាប់និង​រស់​នាពេល​បច្ចុប្បន្នទៀត​ផង៕​

#CCFRComment#បទវិភាគ៖ទីបំផុត ជនជាតិអាមេរិកយល់ច្បាស់ថា វ៉ាក់សាំងចិនអាចជួយសង្រ្គោះអាយុជីវិតបាន

 

អ្នកបកប្រែ:魏伟
ប្លុកពិសេស