魏伟
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

បទសម្ភាសន៍​ពិសេស​របស់​អ្នកសារព័ត៌មាន ​CGTN ​ជាមួយ​នឹង​លោក ​Kamran ​Vossoughi ​នាយកប្រតិបត្តិ​នៃ​ក្រុមហ៊ុន ​Michelin ​ប្រចាំ​នៅ​ប្រទេសចិន​

2020-10-29 14:41:15 cri

    នាពេលថ្មីៗ​កន្លងទៅនេះ ​លោក ​Kamran ​Vossoughi ​នាយកប្រតិបត្តិ​នៃ​ក្រុមហ៊ុន ​Michelin ​​ប្រចាំ​នៅ​ប្រទេសចិន​បាន​ថែ្លង​ក្នុងពេល​ផ្តល់​បទសម្ភាសន៍​ពិសេស​ជាមួយ​អ្នក​សារ​ព័ត៌​មាន ​CGTN ​ថា ​ដោយសារតែ​វិធានការ​បិទទីក្រុង ​បានជា​ប្រជាជន​មិន​អាច​ធ្វើ​ការប្រាស្រ័យ​និង​ទាក់​ទង​គ្នា​ទៅវិញ​ទៅមក​បាន​ទេ។​មនុស្ស​គ្រប់រូប​សុទ្ធតែ​ឆ្លង​កាត់​ខែកុម្ភៈ​និង​ខែមីនា​ដ៏​លំបាកលំបិន ​ហើយ​ទីផ្សារ​គ្រឿងបរិក្ខារ​ក្នុងតំបន់​នៃ​ឧស្សាហកម្ម​សំបក​កង់​ទទួល​រង​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​។ ​ពីព្រោះរោងចក្រ​ជាច្រើន​បាន​ផ្អាក​ផលិតកម្មបណ្តាល​ឱ្យ​បរិមាណដឹក​អ្នក​ដំណើរ​និង​ដឹក​ជញ្ជូន​ទំនិញត្រូវ​កាត់​បន្ថយ ​រីឯ​មុខរបរ​សំបក​កង់​មាន​ផ្សារ​ជាប់​យ៉ាង​ជិតស្និទ្ធ​ជា​មួយ​​មុខរបរ​គមនាគមន៍ ​បានជា​ការកាត់បន្ថយ​នៃ​បរិមាណ​សរុប​នៃ​មុខរបរ​ដឹក​អ្នកដំណើរ​និង​ដឹកជញ្ជូន​ទំនិញ​បាន​បណ្តាលឱ្យ​ការ​ប្រើ​ប្រាស់​សំបក​កង់​ត្រូវ​កាត់​បន្ថយ។​ប៉ុន្តែ​ខ្ញុំ​ជឿជាក់ថា ​ប្រទេសចិន​មាន​តម្រូវការ​ក្នុង​ស្រុក​យ៉ាង​ខ្លាំង។​សំបក​កង់Michelin​បាន​ចូល​ទីផ្សារ​ចិន​អស់​រយៈពេល​ជាង ​៣០ ​ឆ្នាំ​ហើយ ​ខ្ញុំ​រំពឹង​ថា ​យ៉ាង​ហោច​ណាស់ ​ពួក​យើង​អាច​ធ្វើ​អាជីវកម្ម​នៅ​​ប្រទេសចិន​រយៈពេល​ ​១០០ ​ឆ្នាំ​តទៅ​ទៀត​។​និយាយា​សម្រាប់​ផ្ទាល់​ខ្ញុំ ​ពិព័រណ៍​នាំចូល​ចិន​អន្ដរជាតិ​មិនត្រឹមតែ​ជា​វេទិកា​ពាណិជ្ជកម្ម​ប៉ុណ្ណោះទេ ​ថែម​ទាំង​ក៏ជា​វេទិកា​មួយ​សម្រាប់​ជំរុញ​កិច្ចសន្ទនា​ផងដែរ៕​

អ្នកបកប្រែ:魏伟
ប្លុកពិសេស