姚诗娅
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រាក់កម្រៃរបស់សហគ្រាសឧស្សាហកម្មចិនបានកើនឡើងវិញពីមួយត្រីមាសទៅមួយត្រីមាស អ្នកជំនាញថ្លែងថា ត្រីមាសទី៤ប្រហែលអាចបន្តរក្សាកំណើនទៀត

2020-10-28 16:43:32 cri

    ​តាមទិន្នន័យរបស់រដ្ឋបាលជាតិស្ថិតិចិនដែលចេញផ្សាយកាលពីថ្ងៃទី ២៧ ខែតុលាបានឲ្យដឹងថា នៅត្រីមាសទី៣ឆ្នាំ២០២០នេះ ប្រាក់កម្រៃរបស់សហគ្រាសឧស្សាហកម្មធុនធំនៅប្រទេសចិនបានកើនឡើង ១៥,៩ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំមុន ហើយល្បឿនកំណើនលឿនជាងត្រីមាសទី២ឆ្នាំ២០២០ចំនួន១១,១% ពោលគឺប្រាក់កម្រៃរបស់សហគ្រាសឧស្សាហកម្មចិនបានកើនឡើងវិញពីមួយត្រីមាសទៅមួយត្រីមាស។  អ្នកជំនាញថ្លែងថា នៅត្រីមាសទី៤ប្រហែលអាចបន្តរក្សានិន្នាការកើនឡើងទៀត៕

អ្នកបកប្រែ:姚诗娅
ប្លុកពិសេស